ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ស្មារតីសន្តិភាពនិយមគោរពបទឈប់បាញ់កម្ពុជា ទទួលបានការគាំទ្រពីមេដឹកនាំពិភពលោក
នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ស្មារតីសន្តិភាពនិយមក្នុងការគោរពបទឈប់បាញ់របស់កម្ពុជាទទួលបានការគាំទ្រកាន់តែខ្លាំងពីមេដឹកនាំពិភពលោក។
ឯកឧត្តម បានថ្លែងថា នៅក្នុងដំនាក់កាលនៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ កម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីអត់ធ្មត់ខ្ពស់ ហើយតាមរយៈដំណើរបេសកកម្មចូលរួម កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូករបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ មេដឹកនាំពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងតាមរយៈជំនួបទ្វេភាគីជាមួយសម្ដេចធិបតីបានសម្ដែងការគាំទ្របទឈប់បាញ់ និងចង់ឃើញសុខសន្ដិភាពកើតឡើងរវាងប្រទេសកម្ពុជា និងថៃ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពនៅយោធភូមិភាគ៤ និងយោធភូមិភាគ៥ រវាងកម្ពុជា និងថៃ បន្តមានស្ថានភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកងទ័ពកម្ពុជានៅតែបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ច ប្រកបដោយស្មារតីអង់អាច និងទទួលខុសត្រូវខ្ពស់ ខណៈកម្ពុជាបានបន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងបទឈប់បាញ់ដូចកម្ពុជាដែរ៕
-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត