ព័ត៌មាន
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា៖នាយករដ្ឋមន្ត្រីវៀតណាមប្ដេជ្ញាចិត្តចូលរួមធ្វើការជាមួយម៉ាឡេស៊ីជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ
ភ្នំពេញ ៖ ក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃព្រះរាជានាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅប្រទេសវៀតណាម, ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការប្ដេជ្ញាចិត្តចូលរួមធ្វើការជាមួយឯកឧត្តម អ៊ីនវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃអាចអនុវត្តទៅដោយប្រសិទ្ធភាព និងពេញលេញ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ក្រោយពីសម្ដេចតេជោ ហ៊ុន សែន និវត្តមកដល់កម្ពុជាវិញបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
ឯកឧត្តម ជា ធីរិទ្ធ បាថ្លែងថាក្នុងឱកាសជំនួបជាមួយមេដឹកនាំកំពូលប្រទេសវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេលពីរនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់មេដឹកនាំកំពូលវៀតណាម អំពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ហើយកម្ពុជាប្រកាន់ជំហរចង់បានអ្នកសង្កេតការណ៍កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីធ្វើយ៉ាងណាឱ្យមានការអនុវត្តបានពេញលេញ និងមានប្រសិទ្ធភាព ធ្វើឱ្យព្រំដែនកម្ពុជា និងថៃអាចវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ លើកទី៣ហើយក្នុងឆ្នាំ២០២៥ ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម, ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាងនៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង