ព័ត៌មាន
ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តស្តង់ដារថ្មីចំនួន ២១ ដើម្បីជំរុញវឌ្ឍនភាពផលិតកម្មកម្ពុជា
ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ មកជាស្តង់ដារកម្ពុជា ដោយស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា និងជាចលនាគាំទ្រដល់ការផលិតក្នុងស្រុក។
ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ ដារជាតិ លើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៣១ លើអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារកម្ពុជា របស់ក្រុមប្រឹក្សាស្តង់ដារ ជាតិ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាស្តង់ដារនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានយកចិត្តយ៉ាងខ្លាំង ក្នុងការអនុម័តយក ស្តង់ដារថ្មីៗ ដើម្បីឆ្លើយតបទៅនិងការរីកចម្រើនកម្ពុជា ក្នុងការបង្កើននូវប្រសិទ្ធភាពផលិតកម្ម គុណភាព និងសុវត្ថិភាពផលិតផល និងសេវាកម្ម និងប្រើប្រាស់ជាឧបករណ៍ស្នូលសម្រួបសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញ, ជាក់ស្តែងស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC ទាំង២១ ដែលអនុម័តខាងលើនេះ បានគ្របដណ្តប់លើផ្នែកសារធាតុ និងផលិតផលគីមី ផ្នែកប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង ផលិតផលសង្ហារឹមធ្វើពីឫស្សី និងផ្នែកវាយនភ័ណ្ឌ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តលើកឡើងថា ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាព ផលិតកម្មរបស់កម្ពុជា ពិសេសខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លា ដោយបានកំពុង គាំទ្រដល់ការផលិតក្នុងស្រុក។ តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះ, ក៏ជាការចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជាផងដែរ។
ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារនេះ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្រប សម្រួល និងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពស្តង់ដារូបនីយកម្មអន្តរជាតិ នៅក្រោមក្របខ័ណ្ឌស្ថាប័នស្តង់ដារ អន្តរជាតិដូចជា៖ ISO, IEC និង Codex, ការកែសម្រួលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំចូលជាសមាជិកពេញសិទ្ធ របស់អង្គការស្តង់ដារអន្តរជាតិ ISO និងជាសមាជិកសហការ (associate member) របស់អង្គការ IEC ត្រឹមឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី,







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ