ព័ត៌មាន
សម្ដេចធិបតីថ្លែងអំណរគុណអាជ្ញាធរ និងពលរដ្ឋប្រារព្ធពិធីភ្ជុំបិណ្ឌដោយភាពអធិកអធម សប្បាយរីករាយ
សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្ញើសារថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសប្រទេសដែលបានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រកបដោយភាពអធិកអធម សប្បាយរីករាយ និងសុខសុវត្ថិភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះមន្រ្ដីរាជការគ្រប់លំដាក់ថ្នាក់ កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំអស់ដែលនៅប្រចាំការបម្រើការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ។
សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរយើងឱ្យបានឋិតថេរគង់វង្សតរៀងទៅ។
ក្រៅពីការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគម្រប់លំដាប់ថ្នាក់ តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិកម្ពុជា «ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ» កាលពីនៅថ្ងៃទី២១ កញ្ញា ២០២៥នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរក្សាសុវត្ថិភាពក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវទាំងអស់គ្នា។
ជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដូចរៀងរាល់ឆ្នាំដែរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានផ្ដល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងជិត៦០០គ្រឿង ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត និងត្រលប់មកភ្នំពេញវិញ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិទី៧នេះក្រោមការដឹកនាំដោយសម្ដេចធិបតីដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS20 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា