ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំ និងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំទើបតែងតាំងថ្មី ក៏ដូចជាមន្រ្តីក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត នឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ច ដើម្បីបុព្វហេតុ កសាងរដ្ឋបាលទំនើប កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការលើកកម្ពស់ការរស់នៅ ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គលេខាធិការ និងអគ្គនាយក នៃក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានណែនាំឱ្យមន្រ្តីរាជការគ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំទើបតែងតាំងថ្មី បន្តយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ ការពារ ទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ និងការបំពុលផ្សេងៗ ពង្រីកគម្របបៃតង ជំរុញការបណ្តុះនិងដាំកូនឈើឱ្យបានច្រើន និងជំរុញការអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើតជម្រើសមុខរបរ និងបង្កើនចំណូលសេដ្ឋកិច្ចជូនប្រជាសហគមន៍មូលដ្ឋាន ជាពិសេសការអភិវឌ្ឍគោលដៅលម្ហែបៃតង។
ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់មន្រ្តីរាជការក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម យកចិត្តទុកដាក់ខ្ពស់ បំពេញតួនាទីភារកិច្ច របស់ខ្លួនបានល្អប្រសើ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចឱ្យបាននូវ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ក្នុងគោលដៅប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍បម្រើជូនប្រជាជាតិកម្ពុជាគ្រប់ជំនាន់ និងលើកកម្កើងកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ជាអគ្គលេខាធិការ និងជាអគ្គនាយកចំនួន៧រូប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ យោងតាមព្រះរាជក្រឹត្យ ឯកឧត្តម សុខ ថា ត្រូវបានតែងជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងបរិស្ថាន ឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ឯកឧត្តម ស្រី ស្រ៊ុនលាង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ឯកឧត្តម កែន សេរីរដ្ឋា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ឯកឧត្តម ឡេង ជីវិន អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងឯកឧត្តម កែវ សុភគ៌ អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងបរិស្ថាន៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS22 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា