ព័ត៌មាន
បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ ២១ម៉ឺននាក់
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ ចំនួន ២១០.៥៧៣នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ១០៨នាក់ ។ នេះបើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹង នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ។
លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹងទៀតថា ចំនួនភ្ញៀវទាំងអស់នោះ បានមកលេងកំសាន្ត នៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានា នៃទឹកដីខេត្តកំពង់ចាម ក្នុងនោះមាន ៖ រមណីយដ្ឋានភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានបរិវេណវត្តដីដុះ សួនច្បារមាត់ទន្លេ រមណីយដ្ឋានវត្តមហាលាភ រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆា រមណីយដ្ឋានភ្នំជើងព្រៃ ទំនប់តាកុដ រមណីយដ្ឋានគោកខ្វិត ប្រាសាទភ្នំត្រប់ រមណីយដ្ឋានមណ្ឌលផ្អាវយើង ប្រាសាទនគរបាជ័យ រមណីយដ្ឋានភ្នំប្រុស ភ្នំស្រី រមណីយដ្ឋានអណ្តូងស្ងួត រមណីដ្ឋានវត្តគុហាគង្គា កន្លែងកំសាន្តទំនប់ជ្រោយចេក កន្លែងកំសាន្តទំនប់កែប្រែ កន្លែងកំសាន្តចំការកៅស៊ូបឹងកេត ទំនប់បឹងជ្រោយ ព្រមទាំង ភ្ញៀវមកស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងក្រុងកំពង់ចាម ផងដែរ៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS21 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា