ព័ត៌មាន
ភ្ញៀវទេសចរជិត ៣ម៉ឺននាក់បានមកលេងខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីដ្ឋាននានាក្នុងខេត្តក្រចេះ កើនឡើងជាង២ម៉ឺន បើធៀបទៅនិងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹង ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណជា ២៧.៥៧៦នាក់ បានមកលេងកម្សាន្តនៅខេត្តក្រចេះ ពោល គឺមាមកើនឡើង ប្រមាណជា ២២.៣៨២នាក់ បើធៀបទៅនិងឆ្នាំ២០២៤ គឺមានត្រឹមតែ ៥.១៩៤នាក់ប៉ុណ្ណោះ។
រមណីយដ្ឋានដែលអ្នកទេសចរបានទៅលេងកម្សាន្តក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០២៥នេះ មានរមណីយដ្ឋានប្រវត្តិសាស្ត្រ ចំនួន ៧កន្លែង៖ ដូចជា វត្តវិហារសសរ១០០ ស្រុកសំបូរ វត្តភ្នំសំបុក , ស្រុកចិត្របុរី វិហារបុរាណវត្តរកាកណ្តាលក្រុងក្រចេះ , ភ្នំសុពណ៌កាឡី ស្រុកព្រែកប្រសព្វ ប្រាសាទប្រាំ, វិមានរណសិរ្ស២ធ្នូ ស្រុកស្នួល និងព្រៃគគីរ ភ្នំព្រះ ស្រុកឆ្លួង ដោយឡែកចំពោះរមណីយដ្ឋានកែច្នៃ មានចំនួន ១កន្លែង គឺឆ្នេរខ្សាច់សុពណ៌គិរី និងរមណីយដ្ឋានធម្មជាតិមានចំនួន ១កន្លែង គឺ អន្លង់ផ្សោតកាំពី។
ដោយឡែក ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំង ក្រចេះ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ មានភាពល្អប្រសើរ ពុំមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងគួរឱ្យកក់សម្គាល់ ឬប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋឡើយ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា សន្តិសុខសណ្ដាប់ធ្នាប់ទូទៅនៅក្នុងខេត្ត មានភាពល្អប្រសើរ ទាំងករណីគ្រោះថ្នាក់ចរាចរណ៍ និង ក្មេងទំនើង នេះគឺដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក្រចេះឲ្យចុះល្បាតចាប់ជាប្រចាំ៕ ដោយ សេង ម័រ









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS20 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា