ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាកោតសរសើរចំពោះទាហានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តតួនាទីភារកិច្ចតាមបញ្ជារបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអរគុណ និងថ្លែង កោតសរសើរចំពោះ នាយទាហាន នាយទាហានរង ពលទាហានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានអត់ ធ្មត់ ដោយបានអនុវត្តតួនាទីភារកិច្ចតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសការបន្តការគាំទ្រទាំងស្មារតី និងសម្ភារៈផ្សេងៗ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃកន្លងមកនេះ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងរបាយការណ៍បូកសរុបការងាររយៈពេល៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលបានចូលរួមអនុវត្តការងារយ៉ាងសកម្ម និងបានជួយសម្របសម្រួលជាមួយបណ្តាអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងការពារជាតិ ដោយទទួលបានជោគជ័យការងារនៅក្នុងរយៈពេល៩ខែកន្លងមកនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងការកោតសរសើរ ដល់ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ ព្រមទាំងមេបញ្ជាការ បណ្តាកងឯកភាពនានា នៃ កងយោធពលខេមរភូមិន្ទទាំងអស់ «ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចតាមបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសគឺការបន្តការគាំទ្រទាំងស្មារតីនិងសម្ភារៈផ្សេងៗ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃកន្លងមក និងការអនុវត្តបាននូវបទឈប់បាញ់ អស់រយៈពេល២ខែកន្លងមកនេះ ប្រកបដោយប្រសិទ្ធភាព ហើយយើងនឹងបន្តអនុវត្តបទឈប់បាញ់នេះ ដើម្បីធ្វើណាឲ្យឈានទៅមានភាពប្រក្រតីឡើងវិញ»។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះ សភាពការណ៍យោធានៅតាមតំបន់ព្រំដែន កងយោធពលខេមរភូមិន្ទ បានបះបង់ខ្ពស់ក្នុងការ ការពារអធិបតេយ្យបូរណជាតិទឹកដី ក្នុងនោះបានធ្វើល្បាតជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើង ដោយសន្តិវិធី។
ដោយឡែកចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសវិញ កងយោធពលខេមរភូមិន្ទ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ជាពិសេសសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ និងសកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរផងដែរ។
ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទ ក៏បានយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺននៅនឹងកន្លែងតាមបណ្តាកងឯកភាព ព្រមទាំងជំរុញការងារអប់រំរៀនសូត្រចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព និងការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗជាដើម។ បានបន្តយកចិត្តទុកដាក់អនុវត្តការរៀបចំសំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារកសាងច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេសនិងកែច្នៃជួសជុល ថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ពនិងគ្រួសារ និងបានដំណើរការសម្រេចជាបន្តបន្ទាប់តាមផែនការលើការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់អគារគ្រប់ប្រភេទ ហើយបានទំនាក់ទំនងពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទ្វេភាគី ពហុភាគី និងកិច្ចការអាស៊ានផ្នែកយោធា ដំណើរការបានល្អតាមផែនការ និងស្ថានភាពជាក់ស្តែង ស្របតាមនយោបាយការបរទេសរបស់កម្ពុជា៕
អត្ថបទ ៖ បាន ចក់










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា