ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំស្ដីពីដំណើរទៅកាន់គំនិតផ្ដួចផ្ដើមនូវយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ
ភ្នំពេញ ៖ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី បានរៀបចំកិច្ចពិភាក្សាកម្រិតមន្ត្រីជាន់ខ្ពស់ ស្ដីពីដំណើរទៅកាន់គំនិតផ្ដួចផ្ដើមនូវយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ដោយកិច្ចប្រជុំនេះបានធ្វើឡើងរយៈពេលពីរ ថ្ងៃគឺថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីអាម៉េរិក សភាពអឺរ៉ុប អង្គការ UNOPA និងដៃគូអន្តរជាតិជាច្រើនទៀត។
ថ្លែងនៅក្នុងពិធីបិទនៃកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធជាតិរទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មបានអំណរអរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានផ្តួចផ្តើម រៀបចំកិច្ចសន្ទនានេះឡើង ធ្វើឲ្យគ្រប់ភាគីចូលរួមយល់ជ្រួតជ្រាបនូវចំណេះដឹង បទពិសោធន៍ ក្នុងន័យបង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត លើវិស័យគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្រោមកិច្ចឧបត្ថម្ភដល់កម្មវិធីត្រួតពិនិត្យការនាំចេញ និងពាក់ព័ន្ធទៅនឹងសន្តិសុខព្រំដែនរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលនឹងជួយដល់កម្ពុជាលើការកសាងសមត្ថភាពសម្រាប់ការគ្រប់គ្រងពាណិជ្ជកម្ម យុទ្ធសាស្ត្រពាក់ព័ន្ធ និងអាវុធមហាប្រល័យ និងការពិនិត្យគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាវុធមហាប្រល័យ និងទំនិញ ឲ្យស្របតាមបទដ្ឋានអន្តរជាតិ ដែលរួមមានជាអាទិ ដូចជា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ ១៥៤០ ។
ប្រការនេះ បង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមចំពោះគំនិតផ្តួចផ្តើម និងធានាបានធ្វើពាណិជ្ជកម្មរបស់យើងមិនត្រឹមតែគិតពីសេដ្ឋកិច្ចតែប៉ុណ្ណោះ ប៉ុន្តែបានគិតគូដល់កត្តាសន្តិភាព សន្តិសុខក្នុងតំបន់ និងសកលលោកផងដែរ។កម្ពុជាចាត់ទុកថាការចាប់ផ្តើមដំណើរការជាផ្លូវការនូវដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យនាពេលនេះ គឺជាការចាប់ផ្តើមបើកទំព័រថ្មី មួយថែមទៀតនៃកិច្ចសហប្រតិបត្តិការដែលកំណត់ដោយចក្ខុវិស័យមួយរូមគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហគមអន្តរជាតិ សម្រាប់កម្ពុជាវឌ្ឍនភាពសេដ្ឋកិច្ចរបស់យើងត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវលើការទប់ស្កាត់ការរីកសាយភាយនៃអាវុធមហាប្រល័យ ជាការលើកកម្ពស់សន្តិសុខក្នុងតំបន់ ការពង្រីងតួនាទីជាភាពដៃគូ ដែលអាចជឿទុកចិត្តបានក្នុងសហគមអន្តរជាតិ។ ចំពោះការងារនេះ កម្ពុជាពិតជាមិនអាចដំណើរការទៅបានតែម្នាក់ឯងបាននោះទេ ភាពជាដៃគូគឺពិតជាសំខាន់មិនអាចកាត់ថ្លៃបាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រមុខការពារជាតិកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (ឬអាជ្ញាធរជាតិអាវុធគីមី) នឹងដើរតួនាទីស្នូល ក្នុងការសម្របសម្រួលសហការ និងចូលរួមអនុវត្តក្នុងគំនិតផ្តួចផ្តើមនេះ ជាមួយនិងកម្មវិធីត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែនរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយសម្របសម្រួលអនុវត្តការងារនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុកផងដែរ៕
អត្ថបទ ៖ បាន ចក់











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា