ព័ត៌មាន
អង្គការ FAO បង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់វិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួច
(ហ្សឺណែវ ប្រទេសស្វីស) ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ជួបទ្វេភាគីជាមួយ លោក Dominique Burgeon នាយកអង្គការស្បៀងអាហារនិងកសិកម្ម (FAO)របស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ FAO ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានជម្រាបជូនអំពីសមិទ្ធផលសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងវិស័យសកម្មភាពមីន ជាពិសេសការរួមចំណែកដ៏សំខាន់សម្រាប់សកម្មភាពអភិវឌ្ឍន៍ជាតិ តាមរយៈការលេីកកម្ពស់វិស័យកសិកម្ម។
ឯកឧត្ដម លី ធុជ បន្តទៀត ផ្ទៃដីបោសសម្អាតមីនរួចប្រមាណជាង៧០% ត្រូវបានយកមកប្រើប្រាស់សម្រាបវិស័យកសិកម្ម និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការធានាឱ្យបាននូវសន្តិសុខស្បៀង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសេីរឡេីង។
លោក Dominique Burgeon បានវាយតម្លៃខ្ពស់ដល់សមិទ្ធផលសកម្មភាពមីនកម្ពុជា ព្រមទាំងបានបង្ហាញពីកិច្ចការសំខាន់ៗមួយចំនួនរបស់អង្គការ FAO និងចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់សកម្មភាពរបស់ប្រជាជន ជាពិសេសលើវិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួចរាល់។
លោក Dominique Burgeon គ្រោងនឹងរៀបចំឱ្យមានការពិភាក្សាជាបន្តបន្ទាប់ទៀត ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងគ្នា បានចេញជារូបរាងឡេីង។




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា