ព័ត៌មាន
ពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់
នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម តាន់ យុវរដ្ឋ អគ្គរងនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជ ដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការដៃគូ រៀបចំពិព័រណ៍ផលិតផលអង្គរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីធ្លាសួន ច្បារមុខសណ្ឋាគារវិចតូរីយ៉ា ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណង ជួយ ជម្រុញសកម្មភាពពាណិជ្ជកម្ម ពិសេសផលិតផល និងកសិផលក្នុងខេត្ត ឲ្យកាន់តែមានភាពរស់រវើកសំដៅប្រែក្លាយផលិតផលនៅក្នុងស្រុក ឲ្យទទួលបាននូវការគាំទ្រ និងប្រើប្រាស់កាន់តែច្រើនឡើង ដោយមានការអញ្ជើញចូលរួម លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ តំណាងរដ្ឋបាលក្រុងសៀមរាប និង បងប្អូនជាផលិតករ ពាណិជ្ជករ និងកសិករ ព្រមទាំងប្អូនៗ និស្សិតនិងសិស្សានុសិស្សជាច្រើនកុះករ។
ឯកឧត្តម តាន់ យុវរដ្ឋ បានលើកឡើងថា ការរៀបចំពិព័រណ៌នេះឡើង ក្នុងការជួយជម្រុញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការផលិតនូវផលិតផលឲ្យកាន់តែមានគុណភាព និងមានលក្ខណៈសម្បូរបែប ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញ លើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍វិស័យឯកជន។
លោក លី សារី អភិបាលរងខេត្ត ក៏បានបង្ហាញថាបច្ចុប្បន្នខេត្តសៀមរាប មានសក្តានុពលសំខាន់ៗ ក្រៅពីទេសចរណ៍ គឺ មានវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់ៗដូចជា ផលិតផលកែច្នៃមានប្រហុក សាច់ក្រក នំ ព្រមទាំងការរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាបក៏មានដំណាំរួមផ្សំដូចជា បន្លែនិងផ្លែឈើ។ បច្ចុប្បន្ន ផលិតផលទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ។ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែនិងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។ កត្តានេះ ដើម្បីជាគន្លឹះក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ផលិតផលក្នុងស្រុក ត្រូវខិតខំបង្កើតឲ្យបាននូវឧត្តមភាពប្រកួតប្រជែង គឺ គុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តំលៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផល ។ លោក បានជម្រុញដល់ផលិតករក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឲ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ។ កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់បងប្អូនផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបានទៀតនោះគឺ ការចូលរួមគាំទ្រទិញផលិតកម្មខ្មែរពីប្រជាពលរដ្ឋយើង ដើម្បីជួយឲ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្ម ផលិតផលរបស់ខ្លួនបាន។
តាមការបញ្ជាក់ របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ការតាំងពិព័រណ៍នាពេលនេះ ដែលមានការចូលរួមពីវិស័យរដ្ឋ វិស័យឯកជន សមាគម អង្គការ អ្នកផលិត កសិករ និងសាលារៀន ដែលមានស្តង់សរុបទាំងអស់ចំនួន៨៥ មកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញជាដើម នឹងជួយបង្ហាញនិងលើកកំពស់ផលិតផលខ្មែរឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ពិសេសចំពោះការផលិតនូវបន្លែសុវត្ថិភាព និង ការកែច្នៃកសិផលប្រកបដោយគុណភាពខ្ពស់ ។
សូមជម្រាបថាក្រៅពីការរៀបចំដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជា និងផលិតផលកែច្នៃនេះ ក៏មានការប្រឡងធ្វើម្ហូប សហការរៀបចំឡើងដោយសមាគមចុងភៅកម្ពុជា ប្រកួតបត់ផ្កា ជំនួបពាណិជ្ជកម្ម ការដាល់អំបុក និងតន្រ្តីស្គរដៃផងដែរ។


























-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ