ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញផ្ដល់អំណោយពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាង២ពាន់គ្រួសារនៅស្រុកព្រៃនប់
ព្រះសីហនុ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញផ្ដល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិចំនួនជាង ២ពាន់គ្រួសារ ក្នុងឃុំចំនួន៦ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ នៅថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បានសម្ដែងការសោកស្ដាយ ចំពោះបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយគ្រោះធម្មជាតិ មានខ្យល់កន្ត្រាក់នេះ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃនប់ ក្នុងពេលកន្លងមកនេះ ។
លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងបញ្ហាគ្រោះមហន្តរាយនេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងផ្ដល់អំណោយជូនពលរដ្ឋរងគ្រោះ ព្រោះបេសកកម្មរបស់ខ្លួន គឺប្រជាពលរដ្ឋមានការលំបាកនៅទីណា តែងតែមានកាកបាទក្រហមកម្ពុជាទៅជួយ ដោយគ្មានការរើសអើងជាតិសាសន៍ និន្នាការនយោបាយ ពណ៌សម្បុរ និងវណ្ណៈនោះទេ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមថា ជាការកត់សម្គាល់ នៅក្នុងឆ្នាំនេះ ខណៈដែលកម្ពុជាមានសង្គ្រាមជាមួយប្រទេសជិតខាង ហើយសកម្មភាពនៃកម្លាំងស្នេហាជាតិ ដែលមិនធ្លាប់ឃើញពីមុនមកនោះ កាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក៏ដូចជានាំយកអំណោយទាន់ពេលវេលា ទៅផ្ដល់ជូនពលរដ្ឋ ដើម្បីដោះស្រាយការលំបាកនៅពេលនោះ ។
ក្នុងឱកាសនោះ លកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋ ។ ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ហើយក៏សូមនាំគ្នាថែរក្សាសុខភាព ដោយមិនត្រូវបរិភោគប្រៃពេក ផ្អែមពេក និងកាត់បន្ថយបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ។
ក្នុងពេលទទួលអំណោយ ប្រជាពលរដ្ឋបានបង្ហាញការរំភើបរីករាយ ចំពោះការយកចិត្តទុកដាក់ របស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខ និងផ្ដល់អំណោយផ្ទាល់ ដែលការគិតគូរមិនអាចកាត់ថ្លៃបាននេះ គឺជាអ្វីដែលស្របទៅតាមបេសកកម្ម របស់កាកបាទក្រហមកម្ពុជា ដែលមិនបោះបង់ពលរដ្ឋណាម្នាក់ឲ្យនៅឯកោ និងគ្មានអាហារបរិភោគ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ស្រុកព្រៃនប់ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យរំលំផ្ទះពលរដ្ឋ ១ខ្នង និងរបើកដំបូលជាង ២ពាន់ខ្នង ក្រៅពីនោះក៏មានប៉ះពាល់អគារសិក្សា និងប៉ុស្តិ៍រដ្ឋបាលឃុំផងដែរ ។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ នៅក្នុងស្រុកព្រៃនប់នេះ ៕
អត្ថបទ បាន សុខរិទ្ធិ


































-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា