ព័ត៌មាន
អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលកំពុងបំពេញបេសកកម្មជួយដល់ពលរដ្ឋភៀសសឹក
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវទៅបំពេញបេសកកម្មការងារ ជួយព្យាបាលរបួសជូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពនានា តាមបន្ទាត់ព្រំដែន សូមយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើង ដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។
ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលត្រូវបំពេញបេសកកម្មការងារ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺ ជូនជនភៀសសឹកនានា តាមបណ្ដោយព្រំដែន កម្ពុជា ថៃ ដែលបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសថៃ។ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ រាជរដ្ឋាភិបាលរបស់យើងតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ហើយឥឡូវនេះបងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពនានា ហើយឥឡូវនេះចំនួនជនភៀសសឹកមានការកើនឡើងច្រើន ធ្វើឱ្យសមត្ថភាព និងលទ្ធភាពរបស់ក្រុមគ្រូពេទ្យនៅក្នុងតំបន់នៅមានកម្រិត ដូច្នេះតម្រូវឱ្យក្រុមគ្រូពេទ្យរបស់យើង ទៅជួយពួកគាត់ ដែលជាតម្រូវការជាក់ស្ដែង ព្រោះនៅទីនោះមានអ្នករបួសស្នាម និងមានជំងឺដង្កាត់ផ្សេងៗជាច្រើន កំពុងរង់ចាំយើងទៅពិនិត្យ និងព្យាបាល ហើយនេះក៏បង្ហាញអំពីមនោសញ្ចេតនាដ៏ពិតប្រាកដរបស់រាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។
បើទោះបីជាស្ថានភាពនៅពេលនេះមានការគំរាមកំហែងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ យើងក៏បានគិតគូរពីការការពារ គិតគូរពីការផ្គត់ផ្គង់ស្បៀងអាហារ គិតគូរពីការព្យាបាលរបួសស្នាម ជូនប្រជាពលរដ្ឋរបស់យើង ដូច្នេះអ្នកដែលមានភារកិច្ចក្នុងផ្នែកនីមួយៗមានការទទួលខុសត្រូវរៀងៗខ្លួន ដែលនេះគឺជាស្មារតីជាតិដ៏ល្អ។ ហើយនៅពេលដែលប្អូនចេញទៅបេសកកម្មបំពេញការងារ មិនមែនត្រឹមតែក្នុងនាមមន្ទីរពេទ្យរបស់យើង មន្ទីរសុខាភិបាលខេត្តនោះទេ គឺតំណាងឱ្យជាតិរបស់យើង សូមឱ្យបេសកកម្មរបស់យើងនៅពេលនេះ គឺយើងត្រូវយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើងដែលតែងតែចង់បាន។ សម្រាប់ការចេញទៅបេសកកម្មលើកនេះយើងបានលះបង់គ្រប់យ៉ាង ចោលផ្ទះសម្បែង ចោលអង្គភាព ចោលអ្នកជំងឺដែលយើងធ្លាប់មើលថែ ដើម្បីទៅបំពេញបេសកកម្មនេះ ដូច្នេះយើងទៅទីនោះធ្វើយ៉ាងណា រក្សាគុណតម្លៃការងារ គុណធម៌ សីលធម៌ ធ្វើឱ្យបានល្អ នៅពេលមកវិញយើងមានកិត្តិយសល្អ សម្រាប់មន្ទីរពេទ្យខេត្តកណ្ដាលរបស់យើង។
យោងតាមការឲ្យដឹងពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ មន្ទីរបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១២ក្រុម ហើយលើកនេះគឺជាក្រុមទី២ហើយ ដែលត្រូវទៅបំពេញបេសកកម្មជួយពិនិត្យ និងព្យាបាលជំងឺជូនជនភៀសសឹក ដែលរបួស និងរងគ្រោះ ដោយការឈ្លានពានទាំងកំរោលពីសំណាក់ប្រទេសថៃ។ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មួយក្រុមមានចំនួន១២នាក់ រួមទាំងអ្នកបើករថយន្ត ដោយត្រូវបំពេញបេសកកម្ម ១ក្រុមចំនួន ១សប្ដាហ៍ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះមានគ្រប់ផ្នែក ដូចជា៖ ផ្នែកវគ្គកាត់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺទូទៅ និងផ្នែកកុមារ ដែលមានរថយន្តសង្គ្រោះចំនួន២គ្រឿង ដោយបានរៀបចំឱសថ សម្ភារៈបរិក្ខា សម្រាប់យកទៅប្រើក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅទីនោះ។ ដោយ៖ សៅ យ៉ាម៉ង់







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង