ព័ត៌មាន
កូនឈើព្រៃលិចទឹក និងឈើប្រណិត ជាច្រើនដើម ត្រូវបានដាំនៅតំបន់ទេសចរណ៍បឹងពារាំង ក្រុងសៀមរាប
មន្ទីរបរិស្ថាន សហការជាមួយអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា(FACT ហ្វេក) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័នធ បានរួមគ្នាដាំកូនឈើប្រណិតនិងកូនឈើព្រៃលិចទឹកចំនួន ១,៥០០ ដើម លើផ្ទៃដីតាមដងផ្លូវទៅតំបន់ទេសចរណ៍បឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក យុក សេងឡុង នាយកអង្គការហ្វេក មានប្រសាសន៍នៅថ្ងៃនេះថា ការដាំកូនឈើនេះ ក្រោមការគាំទ្រថរិកាពីដៃគូផ្ដល់ជំនួយ CEPF Aqua Mekong និងដៃគូផ្ដល់ជំនួយមួយចំនួនទៀត ដើម្បីចូលរួមស្ដារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តាមរយៈការដាំស្ដារកូនឈើព្រៃលិចទឹក និងឈើប្រណិតនៅតំបន់ដែលបានរិចរឹល និងព្រៃសាធារណៈ។ជាពិសេសគាំទ្រការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាទិភាពយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដោយផ្អែកលើសហគមន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹង ការចូលរួម និងភាពជាម្ចាស់របស់សហគមន៍ ក្នុងការគ្រប់គ្រង និងការពារធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមប្រកបដោយនិរន្តភាព និងជាការចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងពង្រឹងការអភិរក្សជីវៈចម្រុះនៅក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមបឹងទន្លេសាប ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហគមន៍ សាលារៀន និងដៃគូអភិវឌ្ឍន៍ ក្នុងការស្ដារធនធានធម្មជាតិ។លោកបន្ថែមថា កម្មវិធីនេះមានអ្នកចូលរួមដាំជាង២២០នាក់ ហើយក៏ត្រូវបានបានផ្សព្វផ្សាយណែនាំដល់សិស្សានុសិស្សនិងអ្នកចូលរួមអំពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធានធម្មជាតិ យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន (ភាពស្អាត ភាពបៃតង និងចេរភាព)។អត្ថប្រយោជន៍ព្រៃលិចទឹក ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអាជ្ញាធរ អ្នកជំនាញ អង្គការដៃគូ និងសហគមន៍ ក្នុងការពង្រឹងការគ្រប់គ្រងធនធានជលផល និងធនធានធម្មជាតិ និងចូលរួមទប់ស្កាត់ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ ការហូរច្រុះ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។
បើតាមលោក យុក សេងឡុង ក្នុងឆ្នាំ២០២៥នេះ ក្រុមការងារបានសហការជាមួយមន្ទីរបរិស្ថានខេត្ដសៀមរាប បង្កើតថ្នាលបណ្ដុះកូនឈើបានជាង១២០០០ដើម និងបានដាំនៅតាមទីសាធារណៈជាច្រើនពាន់ដើម ព្រមទាំងបានចែកជូនប្រជាពលរដ្ឋដាក់ដាំផងដែរ។ លោកថា ការអនុវត្តដាំកូនឈើព្រៃលិចទឹកនៅថ្ងៃនេះបានចំនួន១,៥០០ ដើម រួមមានដើមរាំង ដើមរំដេញ និងដើមឈើប្រណិត។ជាមួយគ្នានេះ អង្គការហ្វេក ក៏បានប្រគល់កាណូតល្បាតជូនសហគមន៍ និងលែងពស់ថ្លាន់ចូលបឹងទន្លេសាបផងដែរ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង