ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តទទួលអំណោយ ដើម្បីទ្រទ្រង់ដល់សមរភូមិមុខ និងជនភៀសសឹកនៅតាមជំរំភៀសខ្លួន
កំពង់ស្ពឺ៖ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្ត វិស័យឯកជន និងសប្បុរសជន បានបន្តផ្តល់អំណោយជាថវិកាអង្ករ ទឹកសុទ្ធ និងភេសជ្ជៈ ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមទ្រទ្រង់ដល់សមរភូមិមុខ ដែលជាកម្លាំងចលករមួយដ៏សំខាន់ សម្រាប់ការប្រឆាំងតតាំងនឹងការឈ្លានពានទឹកដីកម្ពុជា របស់យោធាសៀម និងសម្រាលដល់ការរស់នៅរបស់ជនភៀសសឹក កំពុងស្នាក់នៅតាមទីសុវត្ថិភាព ។
ក្នុងពេលផ្ដល់អំណោយស្បៀងអាហារផ្សេងៗ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម មានប្រសាសន៍ថា នៅខណៈពេលដែលប្រទេសជាតិ កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា គឺកម្លាំងសាមគ្គីជាតិខ្មែរ បានរួមសហការគ្នានាំយកនូវថវិកា អង្ករ ទឹកសុទ្ធ និងភេសជ្ជៈ យកមកជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តយកទៅចែកជូនពលរដ្ឋនៅក្នុងជំរំភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានប្ដេជ្ញាបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់រដ្ឋបាលខេត្ត ជាពិសេស ក្នុងខណៈពេលមានសង្គ្រាមឈ្លានពានរបស់យោធាសៀម មកលើដែនអធិបតេយ្យកម្ពុជា ក្នុងនាមអ្នកសមរភូមិក្រោយ មិនអាចកាន់អាវុធតតាំងជាមួយសត្រូវឈ្លានពាន ប៉ុន្តែអាចធ្វើជាភស្តុភា ដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាព និងការហូបចុកប្រចាំរបស់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរសុខាភិបាលខេត្ត និងវិស័យឯកជន រួមទាំងសប្បុរសជននានា ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធ នំ និងភេសជ្ជៈ មករដ្ឋបាលខេត្ត ។
ឯកឧត្តមបន្ថែមថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់ របស់អ្នកសមរភូមិក្រោយ លើការងារសប្បុរសធម៌ និងកិច្ចការសង្គម ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ។
នៅក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ បានបន្តលើកទឹកចិត្តទៅដល់បណ្តាស្ថាប័ន មន្ទីរ អង្គការ ក្រុមហ៊ុន និងសប្បុរសជននានា សូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែម ដើម្បីជួយបង្កលក្ខណៈដល់ការស្នាក់នៅ ហូបចុក និងប្រើប្រាស់សម្រាប់វីរកងទ័ព និងជនភៀសសឹកនៅតាមសមរភូមិ និងជំរំភៀសសឹក។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកំពង់ស្ពឺទទួលបាន ពីក្រុមប្រឹក្សាខេត្តមាន អង្ករ២តោន មី២០កេះ មន្ទីរសុខាភិបាលខេត្តថវិកា ១០លានរៀល ក្រុមហ៊ុនឯកជន អង្ករ១៥តោន នំអ៊ុយ៩០០ ចំនួន១០០កេះ ត្រីខ ៤០កេះ មី ១០០កេះ និងទឹកសុទ្ធ១០០កេះ៕ អត្ថបទ បាន សុខរិទ្ធិ













-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត