ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល បានផ្តល់ការបូកសរុបការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៥ មានលក្ខណៈល្អ និងកំពុងបន្តឈរលើផ្លូវនៃវឌ្ឍនភាពដ៏វិជ្ជមានជាបន្តបន្ទាប់
ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែ និងផ្តល់ការបូកសរុបប្រចាំឆ្នាំ២០២៥។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តើមដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្រ្តីសុខាភិបាលទូទាំងប្រទេស តាមរយៈថ្នាក់ដឹកនាំ និងជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងសស្រាក់សស្រាំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ឆន្ទៈ ក្តីករុណា រឹងមាំ និងអង់អាចក្លាហាន ក្នុងការបម្រើសេវាសុខាភិបាលគ្រប់ស្ថានភាព ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ»។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ បានណែនាំ និងដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិតនៃវិស័យសុខាភិបាល ដើម្បីបន្តពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ដោយ៖ ១)ត្រូវបន្តនិរន្តរ៍ភាពការងារប្រចាំថ្ងៃដែលជាបេសកកម្មរួមតែមួយ ក្នុងវិស័យសុខាភិបាល ២)បន្តការសហការគ្នា ស្មោះត្រង់ សាមគ្គីទំនាក់ទំនងល្អ ៣)ត្រូវមានការជួបប្រជុំ បំពេញការងារជាក្រុមឱ្យបានសកម្ម ៥)សូមធ្វើការដោយភាពទៀងទាត់ជាទម្លាប់ គំរូ និងសុក្រឹត្យភាព ៦)ត្រូវមានភាពហ្មត់ចត់ក្នុងការតាមដាន វាយតម្លៃ ណែនាំ ពន្យល់ បង្ហាត់បង្ហាញ និងការងារដល់ក្រុមការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ ៧)បន្តពង្រឹង និងពង្រីកការអនុវត្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ និង ៨)ត្រូវបង្កើនការយកចិត្តទុកជាអាទិភាព ការងារព្រំដែន ដោយមិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការព្យាបាលនោះទេ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងប្រាជ្ញាវៀងវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធានានាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom ៕
អត្ថបទ រដ្ឋា



















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង