ព័ត៌មាន
បារាំង គាំទ្រដល់កម្ពុជាក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា
ក្នុងសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាង ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង, ភាគីបារាំង បានបង្ហាញនូវការគាំទ្រដល់កម្ពុជាក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់ កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយបានបង្ហាញថា សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានសម្តែងមតិរួមគ្នា លើសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ លោក Benoît GUIDÉE បានបង្ហាញនូវការគាំទ្រដល់កម្ពុជាក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់ កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងសម្តែងការអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានបន្តគាំទ្រកម្ពុជាក្នុងការពង្រឹងទាំងផ្នែកបច្ចេកទេស សមត្ថភាព និងភាសាដល់កងកម្លាំងមួកខៀវកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍បារាំងចំពោះការ បន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដោះមីននៅកម្ពុជា ជាពិសេសការរួមចំណែកដ៏សំខាន់ក្នុងការសម្រេចឱ្យ បាននូវ គោលដៅ «កម្ពុជាគ្មានមីន នៅឆ្នាំ២០៣០»។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ក្នុងន័យ ស្ថាបនាលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ដែលជាអាទិភាពរួម ព្រមទាំងកិច្ចសហការ កាន់តែជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការចែករំលែកព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។
គួរបញ្ជាក់ថា សហប្រធានទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម ក្នុងគោលបំណងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ ស្វាហាប់ និងយូរអង្វែងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម។ សហប្រធានទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ វិស័យការពារជាតិនិងសន្តិសុខ បេតិកភណ្ឌ វប្បធម៌ សុខាភិបាល អប់រំ ព្រមទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ៕











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង