ព័ត៌មាន
កម្ពុជា-បារាំង ឯកភាពលើតម្រូវការក្នុងការពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សាកម្ពុជា
ក្នុងសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាង ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង, កម្ពុជា បារាំង បានឯកភាពលើតម្រូវការក្នុងការ ពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សានៅកម្ពុជា។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហាញថា ក្នុងឱកាសកិច្ចប្រជុំពិគ្រោះខាងលើនេះផងដែរ សហប្រធានទាំងពីរ បានឯកភាពលើតម្រូវការក្នុងការ ពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវិស្វកម្ម។ ភាគីទាំងពីរក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត យូរអង្វែងរបស់ខ្លួនក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ការសន្ទនាដោយសន្តិវិធី និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងពិភពលោក ក៏ដូច ជាការវិវត្តចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ភាគីកម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ កម្ពុជាទៅលើការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែល បានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយសុឆន្ទៈខ្ពស់ បំផុត។
គួរបញ្ជាក់ថា សហប្រធានទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម ក្នុងគោលបំណងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ ស្វាហាប់ និងយូរអង្វែងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម។ សហប្រធានទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ វិស័យការពារជាតិនិងសន្តិសុខ បេតិកភណ្ឌ វប្បធម៌ សុខាភិបាល អប់រំ ព្រមទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង