ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយគ្រួសារវីរកងទ័ពឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងសហការី រួមទាំងអាជ្ញាធរមូលដ្ឋាន បានជួបសួរសុខទុក្ខសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព និងបាននាំយកអំណោយសប្បុរសធម៌ ចែកជូនគ្រួសារដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សរុបចំនួន ៨៤២គ្រួសារ មកពីស្រុកសំរោងទង ស្រុកភ្នំស្រួច និងក្រុងច្បារមន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង បង ប្អូន និងកូន ចៅ ក្មួយៗ នៃក្រុមគ្រួសារវីរៈកងទ័ពរបស់យើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការគោរពដឹងគុណនិងមានមោទនភាពចំពោះ វីរៈកងទ័ព ដែលបានបំពេញបេសកកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរិះរកគ្រប់មធ្យោបាយ និងគ្រប់យន្តការដោះស្រាយជម្លោះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីទទួលបានសន្តិភាព និងធ្វើឱ្យស្ថានភាពតំបន់ជម្លោះវិលត្រឡប់មកប្រក្រតី ហើយវីរៈកងទ័ពរបស់យើងក៏មានឱកាសវិលមកជួបជុំគ្រួសារវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ស្មារតីនៃការរួបរួមសាមគ្គី ឯកភាពទស្សនៈដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជាគ្រប់ៗរូប គ្រប់ទិសទី គ្រប់កាលៈទេសៈ គឺជាកម្លាំងនៃជ័យជម្នះក្នុងការការពារបាននូវផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង