ព័ត៌មាន
ឯកឧត្តម ឃួន ផុនរតនៈ និងលោកជំទាវ បរិច្ចាគថវិកាជាង ១០០លានរៀល និងសារ៉ុងជាង ២ពាន់ ជូនមន្ទីរពេទ្យគន្ធបុប្ផា និងចុះសួរសុខទុក្ខកុមារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ម៉ៅ នរនាថ បាននាំយកថវិកាចំនួន ១០០,១៦៨,០០០ រៀល និងសារ៉ុងចំនួន ២,១៦៨ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់បេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំងសហការី ក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកយ៉ាងជ្រាលជ្រៅ។
បន្ទាប់ពីពិធីប្រគល់ និងទទួល ឯកឧត្តម ឃួន ផុនរតនៈ និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់តាមគ្រែសម្រាកព្យាបាល ដើម្បីសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារ និងកុមារៗ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកជូនសារ៉ុង និងថវិកា ដល់អាណាព្យាបាលកុមារដែលកំពុងសម្រាកព្យាបាល។
ឯកឧត្តម ឃួន ផុនរតនៈ បានមានប្រសាសន៍លើកឡើងថា ការចូលរួមនាពេលនេះ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាបង្អែកដ៏សំខាន់ក្នុងការផ្ដល់ក្តីសង្ឃឹម និងសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ ឯកឧត្តមសង្ឃឹមថា អំណោយទាំងនេះនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សីដ៏មានតម្លៃរបស់ជាតិ។
សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខភាពសាធារណៈ ជាពិសេសការរួមចំណែករក្សានិរន្តរភាពនៃការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជាគ្រប់រូប ៕ អត្ថបទបានសុខរិទ្ធិ
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ