ព័ត៌មាន
សម្ដេច ហោ ណាំហុង ផ្ដល់អំបុក៤តោនដល់រដ្ឋបាលខេត្តព្រះវិហារសម្រាប់ជូនវីរៈកងទ័ព និងជនភៀសសឹក
ភ្នំពេញ ៖ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ដល់អំបុកស្រូវថ្មី ចំនួន៤តោន ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែង និងចែកជូនដល់កងទ័ពនៅសមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំភៀសសឹក។
ក្នុងពេលនាំយកអំបុកផ្ដល់ជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា សម្រាប់អំបុក ដែលជាអំណោយរបស់សម្ដេច ហោ ណាំហុង នេះ គឺផ្ដល់ជូនដល់កងទ័ពចំនួន៣តោន និងពលរដ្ឋភៀសសឹកចំនួន ១តោន ហើយអំណោយនេះ បើទោះបីជាតិចតួច ប៉ុន្តែបានបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ ពីការហូបចុករបស់ពលរដ្ឋ ដែលបានរងគ្រោះដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ ។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្ដេចឥស្សរវិទេសបញ្ញា ដល់បងប្អូនភៀសសឹក ហើយបន្តស្ដាប់តាមការណែនាំនានា របស់អាជ្ញាធរ ទាំងការថែរក្សាអនាម័យ ការរស់នៅឲ្យមានសាមគ្គីភាព និងការវិលត្រឡប់ទៅវិញ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ឯកឧត្តម គីម រិទ្ធី ក៏បានប្រាប់ទៅប្រជាពលរដ្ឋថា សម្ដេច ហោ ណាំហុង គឺជាអតីតប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា ដែលបានឡើងតតាំងក្តីជាមួយនឹងថៃ លើនៅតុលាការអន្តរជាតិឡាអេ ករណីការប្រកាសសាលក្រមប្រាសាទព្រះវិហារ កាលពីចន្លោះឆ្នាំ២០០៨-២០១១ ហើយកម្ពុជាបានឈ្នះ ។
ក្នុងទទួលបានអំបុក ប្រជាពលរដ្ឋភៀសសឹក បានលើកឡើងថា ពួកគាត់រំភើបចិត្ត ដែលថ្នាក់ដឹកនាំមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងក្រុមគ្រួសារ តែងតែយកចិត្តទុកដាក់ ចំពោះជនភៀសសឹក ហើយជាក់ស្ដែងនៅពេលនេះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានផ្ដល់អំបុកដល់ពួកគាត់ទៀត ដែលនេះបានបង្ហាញ ពីការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ ដោយសារសង្គ្រាម ។
គួរបញ្ជាក់ថា ជំរំភៀសសឹកនៅក្នុងខេត្តព្រះវិហារ មានចំនួន៧កន្លែងធំៗ ដែលមានអ្នកភៀសសឹករាប់ម៉ឺននាក់ ដែលមានទាំងមនុស្សចាស់ជរា ទារក និងកុមារតូចៗ ដោយកន្លែងនីមួយៗ ក្រៅពីការផ្ដល់នូវស្បៀងអាហារផ្សេងៗ អាជ្ញាធរខេត្តក៏បានរៀបចំឲ្យមានពេទ្យប្រចាំការព្យាបាលជំងឺ ២៤ម៉ោងលើ២៤ម៉ោង ទឹកស្អាត បង្គន់អនាម័យ ការថែទាំបរិស្ថានអនាម័យ និងការការពារសុខសុវត្ថិភាពជាដើម ៕
អត្ថបទ បាន សុខរិទ្ធិ

















-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត