ព័ត៌មាន
អភិបាលខេត្តព្រះវិហារអំពាវនាវពលរដ្ឋភៀសសឹកបន្តស្នាក់នៅក្នុងជំរំ និងតាមដានស្ថានការណ៍
ភ្នំពេញ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលកំពុងភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព បន្តស្នាក់នៅមួយរយៈទៀតសិនជាមួយនឹងការតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពល្អប្រសើរសិន មុនត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គិតមកដល់ថ្ងៃទី២៨នេះ គឺជាថ្ងៃទីពីរហើយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ប៉ុន្តែពលរដ្ឋត្រូវតាមដានរហូតដល់ថ្ងៃទី៣០ ខែធ្នូ ដែលខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ក៏មាននិយាយពីការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ។
ឯកឧត្តមបានបន្តថា មួយវិញទៀត មុនត្រឡប់ទៅផ្ទះវិញនេះ ពលរដ្ឋក៏ត្រូវដឹងដំណឹងពីអាជ្ញាធរ ថាភូមិដ្ឋានរបស់ពួកគាត់ មានសុវត្ថិភាពដែរឬទេ ព្រោះអំឡុងនៃសង្គ្រាម គឺមានការទម្លាក់គ្រាប់ បាញ់ផ្សែងពុល និងបាញ់គ្រាប់បែកចង្កោមជាដើម ដែលករណីនេះ សុទ្ធសឹងតែជាហានិភ័យក្រោយបញ្ចប់សង្គ្រាម ។
ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ បានបង្ហាញការរីករាយ នៅពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ហើយសង្ឃឹមថានឹងឆាប់បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែយ៉ាងណា ពួកគាត់គឺស្ដាប់តាមការអំពាវនាវរបស់អភិបាលខេត្តព្រះវិហារ បន្តស្នាក់នៅមួយរយៈទៀតសិន ដើម្បីពេលទៅវិញ គឺមានសុវត្ថិភាព ។
គួរបញ្ជាក់ថា បទឈប់បាញ់ដែលកម្ពុជានិងថៃ បានឯកភាពគ្នា និងដែលបានចូលជាធរមានតាំងពីម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការនានា ដែលបានឯកភាពគ្នា ។
សូមបញ្ជាក់ថា ត្រង់ចំណុចទី១១ នៃសេចក្តីប្រកាសរួមបទឈប់បាញ់បន្ទាន់កម្ពុជា-ថៃ បានបញ្ជាក់ថាក្រោយអនុវត្តបទឈប់បាញ់ពេញលេញរយៈពេល៧២ម៉ោង យោធិនកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ថៃនឹងត្រូវដោះលែង រួចបញ្ជូនមកមាតុភូមិកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕
អត្ថបទ បាន សុខរិទ្ធិ







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង