ព័ត៌មាន
អនុប្រធានទី២ រដ្ឋសភា ផ្តល់អំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគជូនពលរដ្ឋភៀសសឹក នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាប្រមាណជាងកន្លះលាននាក់ ត្រូវបង្ខំចិត្តភៀសសឹក ជម្លៀសចេញពីតំបន់ប្រឈមខ្ពស់ ទៅកាន់ជំរំសុវត្ថិភាព។ ដូច្នេះដើម្បីជួយសម្រាលទុក្ខលំបាកដល់ពលរដ្ឋភៀសសឹក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចាត់តាំងក្រុមការងារខុទ្ទកាល័យ ដឹកនាំដោយឯកឧត្ដម មឿត រតនៈ ជំនួយការផ្ទាល់ និងជាអគ្គនាយករងទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងសហការី បានដឹកជញ្ជូននាំយកអំណោយ និងសម្ភារៈរបស់ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល ជូនដល់ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកភ្នំស្រុក លោកស្រី ប្រិញ សាវ៉ង់ អភិបាលរងស្រុកភ្នំស្រុក តំណាងលោកអភិបាលស្រុកភ្នំស្រុក និងព្រះគ្រូចៅអធិការវត្តសុវណ្ណក្ខាសត្ថារាម (ហៅវត្តកណ្តាល) ដើម្បីចាត់ចែងជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អំណោយរបស់ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ ព្រមទាំងឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ ដែលប្រគល់ជូនអាជ្ញាធរស្រុកភ្នំស្រុក នាឱកាសនេះ មានសម្ភារៈ និងគ្រឿងឧបភោគបរិភោគដូចជា៖ អង្ករ ៣៥០បាវតូច ស្មើនឹង ៣,៥០០គីឡូក្រាម មី ៥៨កេស ទឹកដោះគោម្សៅកូនក្មេង ២៥ កេសស្មើនឹង ១៥០កំប៉ុង ទឹកដោះគោជូរ ២០ កេសតូចស្មើនឹង ១២០០កំប៉ុង ដំណាប់ផ្លែឈើចម្រុះ ៣កេសធំស្មើនឹង ១២កញ្ចប់ធំ នំកូនគោ (នំសូកូឡា) ៥កេសធំ ស្មើនឹង ៧០ប្រអប់ ខោទឹកនោមកូនក្មេង ២០កេស ភួយ ២០០ និងខោអាវ ៥,០០០អាវ/ខោ។
ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរ ខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានទទួលអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ពីសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ទីប្រឹក្សា ជំនួយការឯកឧត្តមអនុប្រធានទី២ នៃរដ្ឋសភា ព្រមទាំងពីសប្បុរសជននានា សម្រាប់ឧបត្ថម្ភគាំទ្រ ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា- ថៃ។
ជាមួយគ្នានេះដែរ លោកស្រីអភិបាលរងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ ដែលបានជួយឧបត្ថម្ភគាំទ្រនូវធនធាន និងសម្ភារៈដល់រដ្ឋបាលស្រុក ហើយលោកស្រីអភិបាលរងស្រុក ប្តេជ្ញានឹងបន្តចែកជូនដោយតម្លាភាព និងដោយផ្ទាល់ទៅដល់បងប្អូនពលរដ្ឋភៀសសឹក និងពលរដ្ឋរងប៉ះពាល់នៅក្នុងរយៈពេលនៃសង្គ្រាមជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីអភិបាលរងស្រុក បានគូសបញ្ជាក់ថា នេះជាស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ រួមគ្នាទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់វីរៈកងទ័ពជួរមុខយើង ហើយបានរួមគ្នាជាធ្លុងមួយ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតក្នុងការកម្ចាត់សត្រូវឱ្យវិនាសអន្តរាយ៕

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ