ព័ត៌មាន
សហគមន៍អន្តរជាតិចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមានស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃ
បន្ទាប់ពី វីរៈកងទ័ពកម្ពុជាទាំង ១៨រូប បានវិលត្រលប់មកដល់មាតុប្រទេសកម្ពុជាវិញដោយសុវត្ថិភាពនៅព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សហគមន៍អន្តរជាតិបានបង្ហាញការស្វាគមន៍ និងចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមាន និងជាការស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃឡើងវិញ។
ភ្លាមៗក្រោយការដោះលែងវីរៈកងទ័ពកម្ពុជា ប្រទេសអូស្រ្ដាលី ចាត់ទុកការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង ១៨ នាក់ នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា និង ថៃ។
ជាមួយគ្នានេះ អូស្ត្រាលី បានជំរុញឱ្យកម្ពុជា និងថៃ បន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិសេស GBC ថ្ងៃទី ២៧ ខែធ្នូ។ ប្រទេសអូស្រ្ដាលីបានសង្គត់ធ្ងន់ថា «សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។
ជាមួយគ្នានេះ អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម Dominic Williams បានបង្ហាញ សេចក្តីសោមនស្សរីករាយដែលប្រទេសកម្ពុជាបាន ស្វាគមន៍ទាហានរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ ឯកឧត្តមចាត់ទុកថា នេះជាការ វិវឌ្ឍវិជ្ជមានមួយ។
ឯកឧត្តម អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបញ្ជាក់ថា ចក្រភពអង់គ្លេសបន្តលើកទឹកចិត្តដល់ប្រទេសកម្ពុជា និងប្រទេសថៃឱ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជនរបស់ប្រទេសទាំងពីរ និងដើម្បី កសាងសន្តិភាពយូរអង្វែង។
សូមជម្រាបថា ក្រោយ កម្ពុជា និងថៃ ទទួលបានបទឈប់បាញ់បន្ទាន់ភ្លាមនៅនឹងកន្លែង កាលពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC), សហគមន៍អន្តរជាតិនានា និងបណ្ដាប្រទេសជាមិត្ត និងប្រទេសមហាអំណាច បានចេញស្វាគមន៍ចំពោះលទ្ធផលបទឈប់បាញ់ជាវិជ្ជមានមួយនេះ និងជំរុញឱ្យភាគីទាំងពីរខិតខំអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ, អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក ប្រទេសចិន ប្រធានអាស៊ាន និងបណ្ដាប្រទេសជាមិត្តជាច្រើនទៀត បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះការទទួលបានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ បណ្ដាសហគមន៍អន្តរជាតិ និងប្រទេសជាមិត្ត ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង