ព័ត៌មាន
ជនភៀសសឹកជាង ១២០០នាក់ ត្រឡប់ទៅលំនៅឋានវិញ ខណៈខេត្តកោះកុង ពុំមានជនភៀសសឹកបន្ត
ក្រសួងមហាផ្ទៃ នៅរសៀលនេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបង្ហាញ ស្ថានភាពពលរដ្ឋភៀសសឹកថា មានជន ភៀសសឹក ១ ២៣២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈខេត្តកោះកុង ពុំមានជនភៀសសឹកបន្ត ស្នាក់នៅក្នុងជំរំសុវត្ថិភាពទៀតទេ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៣ ១៥១នាក់ ក្នុងនោះស្តី្រ ២៩៩ ៦៤៨នាក់ និងកុមារ ១៨០ ០៩៩នាក់។
ចំពោះ កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក, ក្រសួងមហាផ្ទៃបានឱ្យដឹងថា ខេត្តឧត្តមានជ័យ មានពលរដ្ឋ ១១ ១០៦ គ្រួសារបានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ មានភូមិចំនួន ៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន និងភូមិ ចំនួន ១៧២ទៀត ត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសំបែងជូនពលរដ្ឋរួចរាល់។ ចំណែក ខេត្តបន្ទាយមានជ័យ មាន ពលរដ្ឋចំនួន ៣ ១៥៩គ្រួសារបានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ។
ជារួម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និង ដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅ តាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានេះ ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយ សុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទន្ទឹមនឹងការពិនិត្យនិងបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដូ្រន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។
ចំពោះ ករណីពលរដ្ឋស្លាប់ និងរបួស គឺមិនមានថ្មី។ ដូច្នេះ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១រសៀល ថ្ងៃនេះ មាន ពលរដ្ឋស្លាប់ចំនួន៣២នាក់ និងរបួសចំនួន៩៥នាក់។


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង