ព័ត៌មាន
ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យពិន័យអន្តរការណ៍ចំពោះបទល្មើសច្បាប់ស្តីពីជលផល
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនិងច្បាប់ស្តីពីជលផល ដែលប្រកាសផ្សព្វផ្សាយដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឌិត ទីណា បានប្រកាសថា ច្បាប់ស្តីពីជលផលនេះ មានតាំងពីឆ្នាំ២០០៦ ប៉ុន្តែច្បាប់នោះ នៅមានចន្លោះប្រហោង ដូចនេះហើយ ទើបរៀបចំច្បាប់ជលផលសារជាថ្មី ដោយច្បាប់ជលផលថ្មី បានសម្រេចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ច្បាប់ស្តីពីជលផល ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខនស/រកម/ ០៦២៥/០២៨ចុះថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៥ជំនួសច្បាប់ស្តីពីជលផលឆ្នាំ២០០៦។ ហើយច្បាប់ថ្មីនេះមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជានេសាទសហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាម បរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា និងចូលរួមក្នុងការ គ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ។ ច្បាប់ស្តីពីជលផល មាន១៥ជំពូក ១០៤មាត្រា និងឧបសម្ព័ន្ធចំនួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជាលទ្ធផល កាលពីឆ្នាំ២០២៥ ផលនេសាទសរុប មានចំនួនជាង៦សែន៥ម៉ឺនតោន ក្នុងនោះផលនេសាទទឹកសាប មានជាង៥សែនតោន និងផលនេសាទសមុទ្រជាង១សែន៤ម៉ឺនតោន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយការកើនឡើងនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកង កម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំង មានការចូលរួមផ្ដល់ ព័ត៌មានពីមហាជនអំពីសកម្មភាពនៃការធ្វើនេសាទខុសច្បាប់។ ទន្ទឹមនេះ ក៏ទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កូនផ្សោតកើតថ្មីបាន៨ក្បាល ដោយពុំ មានស្លាប់នោះឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រ ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេលពេញ១ឆ្នាំ ហើយរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ មានកូនផ្សោតកើត៦ក្បាលថែមទៀត នាំឱ្យសត្វផ្សោត ទន្លេមេគង្គកើនឡើងរហូត ដល់១១៧ក្បាល។
សូមបញ្ជាក់ថា ច្បាប់ស្តីពីជលផលថ្មីនេះ ស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយ ហើយឈានដល់ខែសីហាឆ្នាំ២០២៦នេះ នឹងចាប់ផ្តើមអនុវត្តន៍ច្បាប់ស្តីពីជលផលថ្មីនេះតែម្តង ហើយយោងតាមច្បាប់ថ្មីនេះ បទល្មើសជលផល ក៏ចាប់ផ្តើមថយចុះជាបណ្តើរៗដែរ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល៕ អត្ថបទ៖ គង់ រ៉េន




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង