ព័ត៌មាន
សិក្ខាកាម ធីវ៉េត ១,៥លាននាក់ អំពាវនាវអតីតពលកររៀនជំនាញមួយពិតប្រាកដ ដើម្បីមានប្រាក់ចំណូលសមរម្យ
ក្រុមសិក្ខាកាមកំពុងរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់ (TVET 1,5M) ដោយឥតគិតថ្លៃដែលជាកម្មវីធីផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យអតីតពលករ ក៏ដូចជាជនភៀសសឹក ដែលមិនទាន់មានជំនាញ សូមចុះឈ្មោះរៀនដើម្បីមានជំនាញមួយប្រចាំជីវិត ឆ្លើយតបទីផ្សារការងារ និងអាចរកប្រាក់ចំណូលបានសមរម្យផងដែរ។
អ្នកស្រី ខឹម ស្រីល័ក្ខ មកពីខេត្តបន្ទាយមានជ័យ សព្វថ្ងៃបានកំពុងរៀនជំនាញផ្នែកសម្អាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា មកដល់ពេលនេះបានរៀនជំនាញសម្អាងកាយរយៈពេល ២សប្តាហ៍មកហើយ និងមានអារម្មណ៍សប្បាយរីករាយ ពីព្រោះមិននឹកស្មានថា ការចុះឈ្មោះដើម្បីរៀនជំនាញរបស់រាជរដ្ឋាភិបាលពិតជាមិនអស់ប្រាក់ពិតប្រាកដមែន ខណៈការផ្តល់នេះគឺមានរយៈពេលយូរឆ្នាំហើយដែរ។
អ្នកស្រី បានរៀបរាប់ដោយទឹកមុខញញឹមទៀតថា ក្រៅពីការរៀនឥតគិតថ្លៃ អ្វីដែលមើលឃើញទៀតនោះ គឺមានថ្នាក់រៀនស្អាត សម្ភារៈប្រើប្រាស់ក្នុងពេលសិក្សាក៏ល្អៗ ជាពិសេសទទួលបានការយកចិត្តទុកដាក់ពីសំណាក់គ្រូបណ្តុះបណ្តាលថែមទៀត ដែលមានអារម្មណ៍ថាកក់ក្តៅ និងមិននឹកស្មានដល់ពីព្រោះថា កន្លងមកក៏ធ្លាប់ចំណាយប្រាក់ច្រើនដើម្បីរៀនជំនាញមួយនេះ ប៉ុន្តែលទ្ធផលមិនសូវល្អ និងមិនមានការយកចិត្តទុកដាក់ពីគ្រូបង្រៀន។
ក្រុមសិក្ខាកាម បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ ជាពិសេសទៅកាន់អតីតពលករ និងជនភៀស អាចចូលរួមចុះឈ្មោះដើម្បីចូលរៀនដោយឥតបង់ថ្លៃក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។ ដោយឡែក យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រៅពីទទួលបានការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។
គិតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ១,៥លាននាក់ (TVET 1,5M) មានអាយុកាលជាង ២ឆ្នាំ ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធី TVET 1,5M នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញចំនួន៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕អត្ថបទ៖ ឈិត បូរ៉ាវី








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង