ព័ត៌មាន
សេវាសាធារណៈ ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ បន្តបើកឡើងវិញ ខណៈ កោះកុង បើកវិញជិតអស់
តាមរយៈ សេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ១រសៀលថ្ងៃនេះ បានឱ្យដឹងចំពោះ ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋានខេត្តរងផលប៉ះពាល់ ដូចខាងក្រោម៖
– ខេត្តបន្ទាយមានជ័យ មាន សាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៧ បន្តបិទផ្អាក ខណៈសាលារៀន៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៥ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការឡើងវិញ។
– ខេត្ត ព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និង ឃុំចំនួន៦ បានដំណើរការឡើងវិញ។
– ខេត្តឧត្តរមានជ័យ មានសាលារៀន២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន ៤៨ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៦ និងប៉ុស្តិ៍ នគរបាលរដ្ឋបាល២៣ បានដំណើរការឡើងវិញ។
– ចំពោះ ខេត្តកោះកុង មានសាលារៀន៦២ បានបើកដំណើរការ ឡើងវិញ ក្នុងចំណោមសាលារៀន៦៦ ដែលបានបិទផ្អាក។
គួរបញ្ជាក់ថា ចំពោះ ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ទិន្នន័យទើបប្រមូលបាន ខូចខាតផ្ទះពលរដ្ឋ ១១៧ខ្នង សាលារៀន៥ សំណង់អគារសាធារណៈ៣ និងរូបសំណាក១។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការ ខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ២៧៧ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន១២ មណ្ឌលសុខភាព ២ សំណង់អគារ១៧ វត្តអារាម៥ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។


-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ