ព័ត៌មាន
ឆ្នាំមុនកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារបរទេសបានជាង ១ពាន់លានដុល្លារ កើន២៧%
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានចំនួន ១ ៥០០លានដុល្លារ មានការកើនឡើង ២៧ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបានជាង ១ លាន ២ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃវិស័យនេះ នៅចំពេលដែលមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុកំពុងបន្តកើតមាន។
លោកបានបន្តថា តាមការព្យាករណ៍នេះ នៅមានការបារម្ភ ពីព្រោះថាសមាគមស្វាយចន្ទីកម្ពុជាបានដាក់វិធានការសិរីរាង្គ និងវិធានការដើម្បីសម្រេចខ្លួនប្រែប្រួលតាមអាកាសធាតុ ប៉ុន្តែសមាគមស្វាយចន្ទីកម្ពុជាជាស្ថាប័នឯកជន មិនមានវិទ្យាស្ថានសម្រាប់ស្រាវជ្រាវដើម្បីឱ្យប្រាកដវិជ្ជាទេ ប៉ុន្តែបានដាក់វិធានការ៣ឆ្នាំកន្លងមកហើយ។ លោកបន្ថែមទៀតថា ទោះបីជាមិនមានលទ្ធភាពក្នុងការស្រាវជ្រាវឱ្យបានស៊ីជម្រៅ ប៉ុន្តែទោះជាយ៉ាងណាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះទិន្នផលស្វាយចន្ទីកើនឡើងជាលំដាប់។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ សមាគមនៅតែបង្ហាញសញ្ញាវិជ្ជមាននៃការកើនឡើងផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ ដោយសារផ្ទៃដីដាំក៏កើនឡើង ហើយសមាគមក៏មានបទពិសោធន៍រយៈពេល ៤ឆ្នាំកន្លងមកហើយ ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកបន្ថែមទៀត ដូចនេះនៅតែមានសង្ឃឹមវិជ្ជមាន បើទោះបីជាមកដល់ពេលនេះ មានបញ្ហាអាកាសធាតុមែន ការរអាក់រអួលចេញត្រួយផ្កា ពន្យាពេលមួយខែ ប៉ុន្តែនៅតែសង្ឃឹមថាអ្វីដែលសមាគមស្វាយចន្ទីកម្ពុជាបានដាក់កម្មវិធីឡើងជាមួយកសិករ ៤ឆ្នាំកន្លងផុតទៅនេះនឹងអាចជួយឱ្យមានជម្នះលើបញ្ហាអស់ទាំងនេះ។
ពាក់ព័ន្ធការនាំចេញនេះដែរ ក្រុមហ៊ុននាំចេញមួយនៅកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹងដែរ នៅខែមីនា ឆ្នាំ២០២៦ខាងមុខនេះ មានគម្រោងនឹងនាំចេញស្វាយចន្ទីបន្ថែមទៀតទៅកាន់ប្រទេសបារំាង និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត មានដូចជា អ៊ីតាលី ស្វីស ជប៉ុន អារ៉ាប់ប៊ីសាអូឌីត កាណាដា និងអាល្លឺម៉ង់ជាដើម ខណៈកាលពីចុងឆ្នាំ២០២៥កន្លងទៅ ទើបសម្រេចបានជោគជ័យមួយថែមទៀត ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីរខ្នាតធំ M23 ចំនួន ១២តោន ទៅកាន់ប្រទេស Jordan ដែលជាទីផ្សារថ្មីមួយនៅតំបន់មជ្ឈិមបូព៌ា (Middle East) ជាលើកដំបូងតាមកុងតឺន័រ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង