ព័ត៌មាន
អ្នកនាំពាក្យ៖ រហូតមកពេលនេះ ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា និងថៃពុំមានការផ្ទុះអាវុធកើតឡើង ទៀតនោះទេ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា គិតមក ដល់ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ មានសភាពស្ងប់ស្ងាត់ធម្មតា ដោយមិនមានការផ្ទុះអាវុធកើតឡើងទៀតនោះឡើយ ប៉ុន្តែកងកម្លាំងកម្ពុជា បន្តឈរជើងក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកជំទាវម៉ាលី សុជាតា បានថ្លែងថាស្ថានការណ៍ជួរមុខស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ មិនមានការផ្ទុះអាវុធកើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃទៀតនោះ ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ប៉ុន្តែបើទោះបីជាស្ថានការណ៍ស្ងប់ស្ងាត់យ៉ាងណាក្តី ក៏វីរកងទ័ពកម្ពុជា បានកំពុងបន្តឈរជើងជានិច្ច ដោយគ្មានការរាថយនោះឡើយ ដើម្បីការពារដែនដីកម្ពុជានោះ។
ក្នុងសន្និសីទសារព័ត៌ប្រចាំថ្ងៃនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានប្រកាសសារជាថ្មីផងដែរថាទាំងរាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលជាប្រទេសស្រលាញ់សន្តិភាពនោះ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ ដោយសុចរិតភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃជានិច្ច ដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជន និងប្រទេសជាតិ។
ជាមួយគ្នានោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានក្រើនរំលឹកដល់ភាគីថៃគប្បីត្រូវបន្តគោរពនូវ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នាកាលពីកន្លងទៅឲ្យបានត្រឹមត្រូវ និង ពេញលេញផងដែរ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន និងប្រទេសទាំងពីរ៕អត្ថបទបាន ចក់

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង