ព័ត៌មាន
ក្រសួងបរិស្ថាននៅឆ្នាំ២០២៥ បានទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង ២០លានម៉ែត្រគូប ពីក្នុងរោងចក្រចូលប្រភពទឹកធម្មជាតិ
ក្រសួងបរិស្ថាន ក្នុងពេញ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា បានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគីបក្នុង១ខែៗ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពី ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងការគោរពច្បាប់ ជាពិសេសការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ បង្ហាញពីតម្លាភាពប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងជំរូញឱ្យមានការប្រកួតប្រជែងស្មើភាពក្នុងវិស័យឧស្សហកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីធានាភាពស្អាតនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលមានសក្តានុពលប្រភពបំពុល ធានាការប្រកួតប្រជែងស្មើភាព និងបង្កើនជំនឿទុកចិត្តលើផលិតកម្មស្អាត ត្រូវអនុវត្តតាមច្បាប់កម្ពុជា ដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើភាពស្អាត ក្នុងភាពស្អាតក្នុងទឹក ស្របតាមការអនុវត្តគោល នយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹក ប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ដែលបានអនុវត្តច្បាប់ និងបានបំពាក់ឧករណ៍ស្វ័យត្រួតពិនិត្យ តាមបណ្តាទីតាំងរបស់ខ្លួន និងជំរុញកិច្ចសហការថែមទៀតជាមួយទីតាំងផលិតកម្មដែលមានសក្តានុពលបំពុល ចូលរួមអនុវត្តច្បាប់នៅកម្ពុជាសំដៅរក្សាភាពស្អាត ធានាសុវត្ថិភាព និងសុខភាពកម្មករ និងប្រជាពលរដ្ឋ នៅក្បែរប្រភពទឹកនិងតំបន់ឧស្សាហកម្ម។
បច្ចុប្បន្ន ក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន ៥៤ ទីតាំង បានដំឡើងដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវនៅក្នុងឆ្នាំ២០២៥។ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសមួយចំនួនទៀត បានចុះកិច្ចសន្យា និងត្រៀមដំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៦។ សូមបញ្ជាក់ថា ទិន្នន័យដែលប្រមូលបាន ពីឧបករណ៍ស្វ័យត្រួតពិនិត្យ ត្រូវបានបញ្ជូនទៅប្រព័ន្ធគ្រប់គ្រង របស់ក្រសួងដោយស្វ័យប្រវត្តិ ហើយនៅក្នុងករណីខុសបច្ចេកទេសណាមួយ ឧបករណ៍ផ្ញើព័ត៌មាន ក៏ជាការជូនដំណឹងទៅកាន់ក្រសួងបរិស្ថានភ្លាមៗ និងក្រុមការងារអាចចុះអន្តរាគមន៍បានទាន់ពេលវេលា៕






-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត