ព័ត៌មាន
អភិបាលខេត្តកំពតជួបសំណេះសំណាលជាមួយគ្រួសារ និងវីរយុទ្ធជនដែលត្រូវបានទាហានថៃចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលជាយុទ្ធជនមួយរូបក្នុងចំណោម ១៨រូប ជាកងទ័ពជួរមុខដែលត្រូវបានទាហានថៃចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលបានវិលត្រឡប់មកជួបជុំសមាជិកគ្រួសារវិញ ហើយឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែមានកិច្ចចង្អុលការឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរកងទ័ព ក៏ដូចជាពលរដ្ឋភៀសសឹក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់ស្មារតីរបស់វីរកងទ័ព និងបានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យបន្តខិតខំបំពេញភារកិច្ច និងរស់នៅដោយសុខដុមរមនា ហើយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋជានិច្ច។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានគូសបញ្ជាក់ថា ក្រោយមានការប៉ះទង្គិចរវាងកម្ពុជា-ថៃ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនវីរយុទ្ធជនទាំង ១៨រូបត្រូវបានដោះលែងមកវិញ ដែលនេះជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅកាតព្វកិច្ចចំនួនបី គឺ៖ ១-ការធានាអាយុជីវិត, ២-ការធានាសុខសុវត្ថិភាព, និង៣-ការស្វែងរកសេរីភាព ជូនបងប្អូនវីរយុទ្ធជនយើង។ មិនតែប៉ុណ្ណោះ ក៏បានបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក្នុងការគាំទ្រដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក តាមរយៈការបរិច្ចាគជាថវិកា សម្ភារៈ ស្បៀងអាហារ ក្នុងស្មារតីពលរដ្ឋជួរក្រោយតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខជានិច្ច។

សូមបញ្ជាក់ថា សកម្មភាពនេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តកំពត ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែន៕




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ