ព័ត៌មាន
ក្រសួងបរិស្ថាន៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុនវិនិយោគដែលមានសក្ដានុពលប្រភពបំពុលចាំបាច់ត្រូវចូលរួមគោរពច្បាប់បរិស្ថាន ដើម្បីពង្រឹងវប្បធម៌ស្អាត ពលរដ្ឋមានសុខភាពល្អ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព
រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលធ្វើអាជីវកម្ម មានសក្តានុពលប្រភពបំពុល ដូចជា ប្រភេទបោកគក់ ជ្រលក់ពណ៌ និងគីមីផ្សេងៗ ត្រូវគោរពទៅតាមបទដ្ឋានបរិស្ថាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីធានាទប់ស្កាត់ការប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ និងការទទួលរងនូវពិន័យតាមច្បាប់ធ្ងន់ធ្ងរ រួមទាំងការអនុវត្តវិធានការបញ្ជាកែប្រែបច្ចេកទេស ក្នុងនោះមានទាំងការស្តារបរិស្ថានឡើងវិញ និងសំណងនៃការខូចខាតបរិស្ថានថែមទៀត។
ជាឧទាហរណ៍ ករណីរោងចក្រ XINSHENGTONG ENERGY (CAMBODIA) CO.,LTD ដែលមានមូលដ្ឋាននៅភូមិត្រពាំងរុន ឃុំដំណាក់វាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានរកឃើញថា មិនបានគោរពច្បាប់បរិស្ថាននិងបទដ្ឋានគតិយុត្តចូលជាធរមាននៅកម្ពុជា។ ក្រុមការងារចម្រុះ បានរកឃើញរោងចក្រខាងលើនេះ បានបង្កឱ្យមានការលេចធ្លាយសំណល់ប្រេង ធ្វើឱ្យប៉ះពាល់ដីស្រែប្រជាពលរដ្ឋ នៅក្បែរនោះចំនួនប្រមាណ២ហិចតា ខូចស្រូវ ខូចសន្ទូង ខូចគុណភាពទឹក គុណភាពដី និងប្រព័ន្ធជីវៈចម្រុះ ជាបទល្មើសមានចែងក្នុងមាត្រា២០៦ មាត្រា២៦៨ មាត្រា២៩៨ និងមាត្រា៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីការពារបរិស្ថាន និងការគ្រប់គ្រងធនធាតិធម្មជាតិ សំដៅពង្រឹងវប្បធម៌ស្អាត នៅតាមមូលដ្ឋានអាជីវកម្ម ធានាការរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ មានជីវភាពល្អប្រសើរនិងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព។ «ក្រសួងបរិស្ថាន រហូតដល់ពេលនេះ បន្តពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការពុលចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយណា ដែលបន្តមិនគោរពច្បាប់ និងធ្វើការបំផ្លាញបរិស្ថាន និងសុខភាពពលរដ្ឋឡើយ។» មាន ឯកឧត្តមរដ្ឋមន្រ្តីប្រសាសន៍បន្ថែម។
សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទី១ គឺ ភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យកម្ពុជា មានភាពស្អាតទាំងក្នុងទឹក នៅលើដី និងលើមេឃ នោះគឺត្រូវធ្វើការសម្អាតផ្ទះយើង សង្គមយើង ប្រទេសយើងឱ្យមានភាពស្អាត ដើម្បីធនាការពារបរិស្ថាន សុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕



-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត