ព័ត៌មាន
ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឲ្យផ្ដល់សេវាថ្មីបន្តទៀតនោះទេ ប៉ុន្តែអតិថិជនដែលបានដាក់ប្រាក់បញ្ញើអាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាប្រក្រតី
ប៉ុន្មានម៉ោងក្រោយសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនលោកចិន ស៊ី និងបក្សពួកមួយចំនួនទៀត ដែលគេដឹងថាជាម្ចាស់ធនាគារព្រីនស៍នោះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ធនាគារជាតិកម្ពុជា បានសម្រេចឲ្យធនាគារមួយនេះផ្អាកមិនឲ្យផ្ដល់សេវាថ្មីទៀតនោះទេ ប៉ុន្តែអតិថិជនដែលបានខ្ចីប្រាក់ពីធនាគារនេះ ត្រូវបន្ដបង់ប្រាក់ជាធម្មតាដដែលស្របទៅតាមច្បាប់ធនាគារ។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យ ដឹងថាធនាគារព្រីនស៍ ត្រូវបានដាក់ឲ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធនាគារជាតិកម្ពុជាបានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត អឹខោនធីង ជាអ្នកជម្រះបញ្ជីរធនាគារព្រីនស៍ជំនួសវិញ។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឲ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទានជាដើម ហើយក្រុមហ៊ុនម៉ូរីសុនកាក់ នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ចាប់ពីជូនដំណឹងនេះតទៅ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ចំពោះអតិថិជន ដែលមានប្រាក់បញ្ញើនៅធនាគារខាងលើនេះ គឺអាចទៅដកប្រាក់បានជាធម្មតាដោយត្រូវរៀបចំឯកសារ ដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនតាមលំដាប់អាទិភាពស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ទន្ទឹមនេះចំពោះអ្នកខ្ចីប្រាក់ធនាគារព្រីនស៍គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
ជាមួយគ្នានោះដែរ ធនាគារជាតិកម្ពុជា បានអះអាងថាខ្លួន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើក៏ដូចជាអតិថិជននានា៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង