ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្រ្តទូទៅ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្រ្ត, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦នេះ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យជាតិ អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យខេត្ត ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍន៍។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពដល់វិស័យសុខាភិបាល អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកស្រុកចំនួន៦១ បានលើកទឹកចិត្តក្រសួងសុខាភិបាលបង្កើនការចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពប្រជាជនគ្រប់រូប និងប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ លើកកម្ពស់ការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ជូនអ្នកជំងឺជូនគ្រប់រូប ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ក៏ដូចជា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ ជាជំហានដ៏សំខាន់មួយក្នុងការធានាថា អ្នកជំងឺគ្រប់រូបនៅគ្រប់ទីកន្លែងអាចទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ផ្អែកលើភស្តុតាង និងផ្តោតលើមនុស្សជាមូលដ្ឋាន។ វេជ្ជសាស្រ្តត្រូវការសម្រេចចិត្តពីធនធានមនុស្ស។ មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ នឹងចូលរួមគាំទ្រកំណែទម្រង់ប្រព័ន្ធសុខាភិបាលទូលំទូលាយផងដែរ ជូនប្រជាជនគ្រប់រូប ទទួលបានតាមរយៈសេចក្ដីណែនាំប្រតិបត្តិ និងសំណុំសកម្មភាពសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក ជួយពង្រឹងគោលនយោបាយជាតិសម្រាប់ប្រព័ន្ធបញ្ជូន និងគាំទ្រការលើកកម្ពស់ស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រកាសស្តីពីការបង្កើត គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល ( គ.ទ.គ.ស.) ដែលនេះជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបម្រើសេវាប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ គ.ទ.គ.ស. ដើរតួនាទីជាយន្តការឯករាជ្យ ក្នុងការធានាស្តង់ដាគុណភាពសេវាសុខាភិបាល ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ប្រព័ន្ធទទួលស្គាល់គុណភាពនេះ នឹងជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ពង្រឹងការគ្រប់គ្រងគុណភាព សុវត្ថិភាព និងបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលយើង៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង