ព័ត៌មាន
អ្នកតាមដានស្ថានការណ៍នយោបាយកត់សម្គាល់អំពីភាពបរាជ័យគ្រប់ទម្រង់របស់ថៃក្នុងអំពើឈ្លានកម្ពុជា
អ្នកតាមដានស្ថានការណ៍នយោបាយ បានកត់សម្គាល់ឃើញអំពីភាពបរាជ័យគ្រប់ទម្រង់របស់ថៃ ក្នុងអំពើ ឈ្លានកម្ពុជា ដែលនាំឱ្យបាក់មុខជាខ្លាំងនៅលើឆាកអន្តរជាតិ ។
បណ្ឌិត ស៊ិន សារុន អ្នកតាមដានស្ថានការណ៍នយោបាយ និងជាអតីតមន្ត្រីការទូតជាន់ខ្ពស់កម្ពុជាប្រចាំ នៅប្រទេសថៃ បានមើលឃើញថា នយោបាយទុច្ចរិតរបស់ថៃមកលើកម្ពុជា ទាំងរដ្ឋាភិបាល និងយោធាដែលបាន ចែកផ្លូវគ្នាដើរក្នុងគោលដៅតែមួយដើម្បីឈ្លានពានកម្ពុជានោះ គឺពុំទទួលបានលទ្ធផលដូចគ្នា ពោលគឺថៃ បានបាត់ បង់នូវសម្ព័ន្ធមិត្តទាំងអស់នៅលើឆាកអន្តរជាតិ។
លោកបណ្ឌិត បានយល់ឃើញថា ជាធម្មតា ការធ្វើសង្គ្រាម គេតែងតែពឹងផ្អែកលើកម្លាំងខ្លួនឯងផង និង សម្ព័ន្ធមិត្តផង ប៉ុន្តែមកដល់ពេលនេះ ថៃឥតទទួលបាននូវលទ្ធផលអ្វីទាំងអស់ ក្រៅតែពីបានបំផ្លាញនូវមុខមាត់ របស់ខ្លួននៅលើឆាកអន្តរជាតិ។
លោកបណ្ឌិតបានមានប្រសាសន៍ថា ភាពបរាជ័យរបស់ថៃក្នុងមហិច្ឆតាវង្វេងប្រវត្តិសាស្ត្របែបនេះ ថៃគួរ តែកត់ត្រាទុក ថាខ្លួនគឺមិនអាចធ្វើអ្វីស្រេចតែចិត្តតាមការចង់បាននោះទេ។ រហូតមកដល់ពេលនេះ ទាំងនយោ បាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកសារព័ត៌មាន កម្ពុជាគ្រប់គ្រងបានទាំងអស់ រីឯថៃ បានបាក់មុខលើ គ្រប់វិស័យប្រៀបដូចកំពុងដើរស្រាតនៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ មុត សុទ្ធ







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង