ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ជាថ្មីថា ពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសថៃ កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងដោះស្រាយបញ្ហាដោយសន្ដិវិធី និងច្បាប់អន្តរជាតិ មិនទទួលស្គាល់ការប្រើបា្រស់កម្លាំងរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាឡើយ។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រទេស និងប្រជាជនកម្ពុជា បានហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនបំផុត ឈឺចាប់ខ្លោចផ្សារបំផុត និងខ្ទេចខ្ទាំបំផុតរួចមកហើយកាលពីក្នុងសងម័យសង្គ្រាមស៊ីវិល សម័យកាលនៃការបែកបាក់ជាតិ និងជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្នាក់ដឹកនាំកម្ពុជា ក៏បានបិទទំព័រដ៏ខ្មៅងងឹតនេះចោល និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នារួចរាល់ហើយដែរ។ ដូច្នេះការលំបាកដែលកម្ពុជាជួបប្រទះនៅពេលនេះមិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ខ្មែរបានឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបានតាមមធ្យោបាយសន្តិវិធីដោយមានច្បាប់អន្តរជាតិជាទីពឹង។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយស្មោះត្រង់ប្រកបដោយសុច្ឆន្ទៈ ព្រមទាំងអនុញ្ញាតឱ្យប្រជាជនស៊ីវិលភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ទន្ទឹមនឹងនេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ, សន្ធិសញ្ញាបារាំង-សៀម និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ