ព័ត៌មាន
បក្សនយោបាយ គាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមិនលេងល្បែងបង្វែងដានព្រឹត្តិការណ៍ជាមួយថៃ
បណ្តាមេដឹកនាំគណបក្សនយោបាយនៅកម្ពុជា បានមើលឃើញថា សង្គ្រាមដែលថៃបានធ្វើមក លើកម្ពុជា ជាការបង្វែងព្រឹត្តិការណ៍វិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក និងបិទបាំងនូវអសមត្ថភាពរបស់ខ្លួនចំពោះពលរដ្ឋ ដើម្បីប្រជាប្រិយភាពក្នុងការបោះឆ្នោត។ មេបក្សនយោបាយគាំទ្រយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលមិនលេងល្បែងបង្វែងដានព្រឹត្តិការណ៍ជាមួយថៃ ។
លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ មើលឃើញថា បើទោះមានបទឈប់បាញ់ រវាង ភាគីទាំង២ រក្សាបានមកដល់ពេលនេះក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចការយ៉ាងសកម្មនៅលើសមរភូមិការទូត។
លោកបណ្ឌិត គុជ លី ថា ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចតេជោធិបតី ជាមេដឹកនាំយុទ្ធសាស្ត្រ ដ៏ឆ្នើមបានដកថយ ប៉ុន្តែមិនស្ងៀម ពោលគឺបានជំរុញនៅលើសមរភូមិការទូតយ៉ាងសកម្មដែលធ្វើឱ្យថៃបាក់មុខយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។
លោកបណ្ឌិតបានបន្តថា ក្នុងយុទ្ធសាស្ត្ររបៀបនេះ តើរាជរដ្ឋាភិបាលគួរចូលលេងល្បែងដែលគេ កំពុងលេងបែបនេះដែរឬទេ? ពោលគឺមិនត្រូវលេងទេ ដូច្នេះល្បែងដែលយើងត្រូវលេង យុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវលេងគឺត្រូវពន្លឿនលើកផ្នែកការទូត ពោលគឺទូតកម្ពុជានៅក្រៅប្រទេសទាំងអស់ធ្វើការឱ្យកាន់តែសកម្ម ជាពិសេសយករូបភាពនៃអំពើឈ្លានពានរបស់ថៃមកលើកម្ពុជាទាំងអស់ ផ្សព្វផ្សាយតាម ការទូតឱ្យបានផុលផុស និងបំផុសសហគមន៍ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ ឱ្យដាក់បង្ហាញជាសា ធារណៈនូវរូបភាពនៃអំពើឃោរឃៅ ឈ្លានពាន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ និង សម្បត្តិវប្បធម៌ខ្មែរ ទ្រព្យសម្បត្តិសាធារណៈនានា ដែលទាហានថៃបានបំផ្លិចបំផ្លាញ និងលួចប្លន់ ឱ្យបាន កាន់តែទូលំទូលាយពាសពេញពិភពលោក៕ អត្ថបទ៖ មុត សុទ្ធ

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង