ព័ត៌មាន
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំប្រជុំពិនិត្យឡើងវិញអំពីស្ថានភាពជាក់ស្តែងនៅក្រុងប៉ោយប៉ែត និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះដោយការជ្រៀតជ្រែកពីប្រទេសជិតខាង
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីពិនិត្យឡើងវិញនូវបញ្ហាមួយចំនួនរួមមាន ការយល់ដឹងអំពីស្ថានភាពជាក់ស្តែងនៅក្រុងប៉ោយប៉ែត ពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្រុងប៉ោយប៉ែត បន្តលើកកម្ពស់ គាំទ្រ ជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងប៉ោយប៉ែត បន្តផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតឱ្យបានកាន់តែល្អប្រសើរ ស៊ើបអង្កេត និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ ដោយការជ្រៀតជ្រែកពីប្រទេសជិតខាង និងសិក្សាពីដំណោះស្រាយ ចំពោះបញ្ហាប្រឈមផ្សេងៗក្នុងក្រុងប៉ោយប៉ែតដែលបានកើតឡើងកន្លងមក។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីធានាសុវត្ថិភាពដល់ជនបរទេសដែលមានសញ្ជាតិ៧២ផ្សេងៗគ្នា កំពុងរស់នៅ ធ្វើអាជីវកម្ម វិនិយោគ និងធ្វើការក្នុងវិស័យផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែតផ្ទាល់។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសម្តែងការកោតសរសើរ និងមោទនភាពចំពោះសមិទ្ធផលការងារកន្លងមក ដែលបានបង្ហាញអំពីលទ្ធផលល្អប្រសើរ សម្រាប់ការរួមចំណែកក្នុងការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោន” ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើឱ្យមន្ត្រី និងក្រុមការងារទាំងអស់គ្នាបន្តសកម្មភាពការងារល្អៗទាំងឡាយ ហើយពង្រីកសកម្មភាពល្អៗផ្សេងទៀត ដើម្បីបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង