ព័ត៌មាន
ពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ នាំគ្នាបង្កបង្កើនផលដាំដុះដំណាំបន្លែរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែកមរា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋ ភៀសសឹកមកពីតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ ដោយសារការឈ្លានពានរបស់យោធាថៃ បច្ចុប្បន្នកំពុងស្នាក់នៅជាបណ្តោះអាសន្នក្នុងជំរំ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បាននាំគ្នាដាំដុះដំណាំបន្លែរួមផ្សំនានា ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ នៅទីតាំងជំរំ។
ពលរដ្ឋភៀសសឹកមកពីសង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ដែលកំពុងស្នាក់នៅជំរំ បានឲ្យដឹងថា ការដាំដុះបន្លែរួមផ្សំនៅពេលនេះ គឺបានការណែនាំពីមន្រ្តីជំនាញកសិកម្មខេត្ត បានផ្តល់នូវគ្រាប់ពូជដំណាំដើម្បីដាំដុះសម្រាប់ជាការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ កាត់បន្ថយការចំណាយ។ ពលរដ្ឋភៀសសឹក លើកឡើងថា សកម្មភាពដាំដុះបន្លែបង្ការនៅជំរំភៀសសឹកនេះ ក៏បានជួយដល់ពួកគាត់ឱ្យបញ្ចេញសកម្មភាពខ្លះៗកាត់បន្ថយការតានតឹង និងជាការហាត់កីឡាផងដែរ។
ជាមួយគ្នានោះ មន្រ្តីជំនាញកសិកម្មខេត្តឧត្តរមានជ័យ បានលើកឡើងថា ការបង្កើតការដាំដុះបន្លែក្នុងតំបន់ភៀសសឹកគឺមានការផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងភៀសសឹក អាចទទួលបានការផ្គត់ផ្គង់បន្លែសម្រាប់ធ្វើអាហារប្រចាំថ្ងៃ និងកាត់បន្ថយការចំណាយ។
មន្រ្ដីជំនាញរូបនេះ បានបន្តថា សកម្មភាពបងប្អូនភៀសសឹក សហការសាមក្គីគ្នាដាំដុះដំណាំនៅពេលនេះ ក៏អាចជួយដល់បងប្អូនត្រឡប់ទៅមូលដ្ឋានវិញមានជំនាញ និងចំណេះដឹងច្រើនពីវិស័យកសិកម្ម និងអាចធ្វើឲ្យបងប្អូនអាចបង្កើតការដាំដុះនៅមូលដ្ឋានអាចរកបានប្រាក់ចំណូលផងដែរ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង