ព័ត៌មាន
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
ថ្លែងនៅក្នុងពិធីបើកនៃសន្និបាតនោះឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងអន្តោប្រវេសន៍បានចូលរួមចំណែកយ៉ាងសកម្មដល់ការធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាមរយៈការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសលើការត្រួតពិនិត្យដំណើរចេញ-ចូលប្រទេស ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស ការងារគ្រប់គ្រងហត្ថពលករបរទេស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវស៊ើបអង្កេតស្វែងរកឧក្រិដ្ឋជនបរទេសដែលចូលមកសំងំលាក់ខ្លួន និងជនបរទេសដែលបានលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងកម្ពុជាយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនេះអគ្គនាយកដ្ឋាន បានខិតខំបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពជំនាញដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងបានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាព និងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ព្រមជាមួយនេះអគ្គនាយកដ្ឋាន ក៏បានរៀបចំកសាងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនសម្រាប់បម្រើដល់កិច្ចការអន្តោប្រវេសន៍ ដែលកាន់តែបង្កភាពងាយស្រួល និងឆាប់រហ័សដល់ការងារជំនាញប្រចាំថ្ងៃ និងប្រកបដោយ សុវត្ថិភាពខ្ពស់។ សំដៅធានានូវការបំពេញតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០២៥- ២០២៨) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សំដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រទី២ «ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម» នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ (២០២៥-២០២៨) ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដោយក្នុងនោះរួមមាន១៖ ពង្រឹងការគ្រប់គ្រងការចូល ចេញ និងឆ្លងកាត់នៅតាមច្រកទ្វារគ្រប់ប្រភេទ និងលើកកម្ពស់សេវាផ្តល់ទិដ្ឋាការ។ ទី២៖ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ជនបរទេសជាអ្នកវិនិយោគឯកជន អ្នកប្រកបមុខរបរ និងហត្ថពលករបរទេស។ ទី៣៖ ពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី៤៖ ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋាន និងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍ និងទី៥៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ ដើម្បីផ្ដល់ការគាំទ្រគ្នា ទៅវិញទៅមកការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ សំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានាជាដើម៕ អត្ថបទ៖ បាន ចក់










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង