ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមអនុវត្តគម្រោងការវាយតម្លៃការវិនិយោគ នៃប្រព័ន្ធធារាសាស្ត្រនៅក្នុងប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការចាប់ផ្តើមអនុវត្តគម្រោង «ការវាយតម្លៃការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលប្រជុំរំដួល នៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី មកពីនាយកដ្ឋានពាក់ព័ន្ធ សរុបប្រមាណ៤០រូប។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា និងស្វែងយល់ពីគម្រោងការវាយតម្លៃការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ដែលអនុវត្តស្របតាមចក្ខុវិស័យនៃរាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំអន្តរក្រសួងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងស្របតាមផែនទីបង្ហាញផ្លូវកម្មវិធីគ្រប់គ្រងធនធានទឹកប្រកបដោយភាពធន់នឹងអាកាសធាតុនៅកម្ពុជា ហើយដែលផ្តល់ភារកិច្ចឱ្យក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំការវាយតម្លៃគ្រប់ជ្រុងជ្រោយលើការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រ និងពង្រឹងការសម្របសម្រួលអន្តរក្រសួងលើកិច្ចការសន្តិសុខទឹក។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះដឹកនាំអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈភាពជាដៃគូទឺកអូស្ត្រាលី(AWP) និងជំនួយបច្ចេកទេសពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន(ICEM) ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គម្រោងនេះនឹង៖ ១)ពង្រឹងដល់ការសម្រេចចិត្តដោយផ្អែកលើភស្តុតាង ក្នុងការគ្រប់គ្រងធនធានទឹក ២)បង្កើតវិធីសាស្រ្ដ និងអនុវត្តសាកល្បងលើការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសារពើភណ្ឌប្រព័ន្ធធារាសាស្ត្រ ៣)ពង្រឹងការសម្របសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យធារាសាស្ត្រ ៤)វាយតម្លៃការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ និងដែលកំពុងរៀបចំ ៥)ពង្រឹងប្រតិបត្តិការ ការថែទាំ និងការសងថ្លៃ (Cost Recovery) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និង ៦)បញ្ចូលភាពធន់នឹងអាកាសធាតុ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន ក្នុងការរៀបចំផែនការធារាសាស្ត្រ។
សូមបញ្ជាក់ថា លទ្ធផលនៃការវាយតម្លៃនេះនឹងគាំទ្រដោយផ្ទាល់ដល់ការរៀបចំយុទ្ធសាស្ត្រ និងផែនការមេធនធានទឹកជាតិ ដោយធានាថា ការវិនិយោគនាពេលអនាគតត្រូវផ្អែកលើទិន្នន័យជាក់លាក់ វាយតម្លៃពីហានិភ័យនៃអាកាសធាតុ និងមាននិរន្តរភាពយូរអង្វែង។ គម្រោងនេះមានរយៈពេល ១៣ខែ ហើយការវាយតម្លៃនេះនឹងផ្ដល់នូវការតម្រង់ទិសក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ គាំទ្រការរៀបចំផែនការអន្តរក្រសួង និងបង្កើតបណ្តាញគម្រោងវិនិយោគនៃប្រព័ន្ធធារាសាស្ត្រជាតិប្រកបដោយភាពជឿជាក់ ព្រមទាំងជាជំហានដ៏មានសារៈសំខាន់មួយក្នុងការពង្រឹងសន្តិសុខទឹក និងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង