ព័ត៌មាន
កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច ដើម្បីលើកកម្ពស់ដល់ការវិនិយោគនៅកម្ពុជា
កម្ពុជា-ជប៉ុន ប្រកាសដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុង ប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែលកំពុងពិចារណាវិនិយោគ ទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយ តែមួយកន្លែង ដើម្បីលើកកម្ពស់ដល់ការវិនិយោគនៅកម្ពុជា។
ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យដំណើការក្រុមសហបង្កើត ធុរកិច្ច (BCT) នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះថា ការបង្កើត BCT គឺជាលទ្ធផលដ៏សំខាន់បំផុត ខណៈដែលសម្តេចមហា បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់ប្រទេសជប៉ុន ក្នុងនាមជានាយករដ្ឋមន្ត្រី នៅក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនោះ កិច្ចប្រជុំកំពូលត្រូវបានធ្វើឡើងជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន (នាពេលនោះ)។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងលើការដាក់ចេញកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូល។ កញ្ចប់នេះមានគោលបំណងសម្របសម្រួលកិច្ច សហប្រតិបត្តិការលើការធ្វើពិពិធកម្មដៃគូរធុរកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធនានាដែលអាចទាក់ទាញ និងគាំទ្រការវិនិយោគបន្ថែម ពីប្រទេសជប៉ុន។
ឯកឧត្តមឯកអគ្គរាជទូត បន្ថែមថា ការបង្កើត BCT នេះ នឹងជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនដែលកំពុងពិចារណាលើការវិនិយោគ អាចទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះ ស្រាយតែមួយកន្លែង។ យន្តការនេះត្រូវបានបង្កើតឡើង ឆ្លើយតបនឹងសំណើរបស់សមាគមធុរកិច្ចជប៉ុនកម្ពុជា (JBAC) ដែលជាសមាគមនៃក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ក្រុម BCT នឹងកាន់តួនាទីរបស់ការិយាល័យទំនាក់ទំនងជប៉ុន (Japan Desk) ដែលមានស្រាប់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរបៀបដែលត្រូវបានអភិវឌ្ឍជាមូលដ្ឋាន។ ក្រុម BCT ត្រូវបានបង្កើតឡើង ជាក្រុមអន្តរក្រសួង ហើយនឹងផ្ដល់ព័ត៌មានដ៏ទូលំទូលាយ និងដំណោះស្រាយតែមួយដល់វិនិយោគិនជប៉ុន ដែលកំពុងពិចារណា វិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបន្ត ខិតខំជំរុញការកែលម្អធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។ ចំណែកទាក់ទងនិងការវិនិយោគ, ជប៉ុនគឺជាដៃគូដ៏សំខាន់នៃការវិនិយោគនៅកម្ពុជា ហើយជប៉ុនក៏បានគាំទ្រដល់ទីផ្សារ នាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង