ព័ត៌មាន
កម្ពុជាសម្រេចមិនចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នាចុងខែនេះនៅថៃនោះទេ
ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។
យោងតាមលិខិតចុះហត្ថលេខាដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្ងៃទី៨ ខែមករាកន្លងទៅ បានរំលេចថា ដោយសារស្ថិតក្នុងកាលៈទេសៈមិនអាចមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេ នឹងមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នេះបានទេ។
យ៉ាងណាមិញ ក្នុងនាមប្រទេសសមាជិក គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅតែកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការខិតខំប្រឹងប្រែងរៀបចំ រួមទាំងបណ្ដាប្រទេសទាំងអស់ ដែលតែងគាំទ្រដល់កម្ពុជា ហើយសង្ឃឹមថា ការប្រកួតចំពោះមុខនឹងប្រព្រឹត្តទៅដោយរលូន។
សូមរំឮកថា កាលពីខែធ្នូកន្លងទៅ កម្ពុជាក៏បានសម្រេចដកខ្លួនភ្លាមៗ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងអត្តពលិកទាំងអស់។ យ៉ាងណាមិញ មុនឈានដល់ការសម្រេចចិត្តដកខ្លួន និងត្រឡប់មកមាតុភូមិវិញ ប្រតិភូកីឡាកម្ពុជា ក៏បានចូលរួមពិធីបង្ហូតទង់ជាតិ និងពិធីបើកការប្រកួតផ្លូវការផងដែរ ខណៈបណ្ដាប្រទេសសមាជិកអាស៊ាន សុទ្ធតែគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងគ្រាដែលមានសង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង