ព័ត៌មាន
រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតដោយមធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។
ឯកឧត្តមបានថ្លែងថា ក្នុងដំណាក់កាលដែលកម្ពុជាមានសន្តិភាពពេញលេញរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាព ដើម្បីជំរុញល្បឿនការអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការពឹងលើកម្លាំងខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។ លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង រួមជាមួយនឹងជំនួយពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជន និងមហាជនខ្មែរគ្រប់ទិសទី បានប្រមូលផ្តុំគ្នាជាកម្លាំងកាន់តែខ្លាំងដែលនឹងធ្វើឱ្យការស្តារជីវភាពរបស់ពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងឡាយប្រព្រឹត្តទៅបានឆាប់រហ័សក្រោមកិច្ចខិតខំប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំដែលមានក្រសួង ស្ថាប័ននានាជាសនាធិការ។
ឯកឧត្តមបានបញ្ជាក់ថា ខណៈដែលដៃម្ខាងប្រឹងស្តារជីវភាពប្រជាពលរដ្ឋ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ តែដៃម្ខាងទៀត រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតដោយមធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរឥតប្រែប្រួល និងមិនអាចធ្វើសម្បទានបានរបស់រាជរដ្ឋាភិបាលកម្ពុជា៕
-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង