ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បន្តពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ រួមទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរថែមទៀត
ដើម្បីបន្តថែរក្សាការពារ និងពង្រឹងពង្រីកនូវសមិទ្ធផលសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់ នៃខេត្តត្បូងឃ្មុំ បន្តពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ រួមទាំងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរថែមទៀត នៅក្នុងឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ នៃខេត្តត្បូងឃ្មុំ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ ការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយត្រូវរួមគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពង្រឹងនីតិរដ្ឋ ដើម្បីសង្គមមានភាពសុខដុមរមនា។
លើសពីនេះ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ជាពិសេសការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្តាញសង្គម និងចលនាផ្ទៃក្នុងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យមានយន្តការ ឬក្រុមការងារមួយទទួលខុសត្រូវ ក្នុងការតាមដាន និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំ ជាពិសេសព័ត៌មាន ដែលមានចរិតចោទប្រកាន់ និងប្រឆាំងនឹងអាជ្ញាធរសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយអ្នកនយោបាយប្រឆាំង តែងតែប្រើប្រាស់ព័ត៌មានមិនពិតទាំងនេះ ជាឧបករណ៍សម្រាប់ឃោសនា និងផ្សព្វផ្សាយបង្កើនប្រជាប្រិយភាពរបស់ខ្លួន។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំ ធ្វើការពង្រឹង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីបង្កើនការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន និងបន្តរួមគ្នាដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ដែលកើតមាននៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃខេត្តត្បូងឃ្មុំ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ធ្វើឱ្យប្រទេសជាតិ មានស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានល្អប្រសើរ និងការរីកចម្រើននៃសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាលំដាប់៕







-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ