ព័ត៌មាន
កម្ពុជា-ជប៉ុន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ជំរុញអភិវឌ្ឍន៍វិស័យទឹកស្អាត និងទឹកកខ្វក់នៅកម្ពុជា
កម្ពុជា-ជប៉ុន បើកសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និង ប្រព័ន្ធទឹកកខ្វក់ ជួយពង្រឹងធនធានមនុស្ស ធានានូវជំនាញច្បាស់លាស់ និងមាននិរន្តរភាព សម្រាប់ការអភិវឌ្ឍក្នុងវិស័យទឹកស្អាត និងប្រព័ន្ធ ទឹកកខ្វក់នៅកម្ពុជា។
ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់កម្ពុជា-ជប៉ុន ឆ្នាំ២០២៦ លើកទី១៨ នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៦ នេះថា ជុំវិញការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអនាម័យ មិនមែនជាការងាររយៈពេលខ្លី ប៉ុន្តែជាដំណើរការបន្ត ដែលទាមទារការចូលរួមពីគ្រប់ភាគី ក្នុងនោះប្រសិនយើងអាចភ្ជាប់បច្ចេកវិទ្យាទំនើប ជាមួយធនធាន មនុស្សដែលមានសមត្ថភាព និងប្រព័ន្ធផ្ទេរចំណេះដឹងមានប្រសិទ្ធភាព យើងនឹងអាចធានាបាននូវការផ្គត់ផ្គង់សេវាទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលអាចសម្រេចបាននូវគោលដៅ SDGs ២០៣០។
ឯកឧត្តម បន្តថា ការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិន ត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែសេវានេះក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាព ផលិតកម្ម អាជីវកម្មនៅកម្ពុជា។ ឆ្លើយតបទៅនឹងគោលនយោបាយ នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដែលជាស្ថាប័នទទួលបន្ទុកលើវិស័យផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ជាក់ស្តែងកិច្ចសហប្រតិបត្តិការ ជាមួយក្រុងគីតាឃ្យូស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុងគីតាឃ្យូស៊ុ ដែលកិច្ចសហប្រតិបត្តិការនេះមានគោលបំណងជំរុញការ អភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាឱ្យមាននិរន្តរភាព និងជំរុញឱ្យមានការភ្ជាប់សេវាទឹកស្អាតតាមប្រព័ន្ធបណ្តាញកាន់តែច្រើនថែមទៀត។
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ពាក់ព័ន្ធទឹកកខ្វក់នេះ កន្លងមកកម្ពុជា-ជប៉ុន បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសនៃវិស័យទឹកកខ្វក់ និង បានប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមក ដោយការសិក្សាផែនការមេ, ប្រព័ន្ធកែលម្អទឹកភ្លៀង, និងក្រុមហ៊ុនទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ក្រោមយន្តការនៃកិច្ចសហប្រតិបត្តិការ និងជំនួយឥសំណង និងបានផ្តល់ជំនួយហិរញ្ញប្បទានសម្បទា ប្រមាណ ២៤ លានដុល្លារអាម៉េរិក ក្នុងការសាងសង់ប្រព័ន្ធទឹកកខ្វក់នៅជើងឯក សម្រេចបានតាមការគ្រោងទុកផងដែរ។
ឯកឧត្តម អ៊ុអិណូ អាតស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លើកឡើងផងដែរថា ប្រទេសជប៉ុនបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា សម្រាប់កសាងប្រទេសជាតិឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ ដែលត្រូវ ការអភិវឌ្ឍនៅគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍទឹកស្អាត ដែលជាកត្តាប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន បច្ចុប្បន្នកម្ពុជាទទួលបានជោគជ័យ នៅក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថា អភូតហេតុនៅរាជធានីភ្នំពេញ ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងនូវការអបអរសាទរ ចំពោះរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ដែលកំពុងផ្គត់ផ្គត់ទឹកជូនប្រជាពលរដ្ឋគួជាទីមោនទៈ ស្របពេលប្រព្រឹត្ត កម្មទឹកកខ្វក់ ក៏បានឆ្លើយតបល្អប្រសើរ នៃការប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង