ព័ត៌មាន
មន្ត្រីរាជការ ៤០រូបមកពីក្រសួងចំនួន១០នឹងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជានៅសាធារណរដ្ឋឥណ្ឌា
ឆ្លើយតបតាមសំណើដើម្បីទទួលបានការណែនាំតម្រង់ទិស ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអនុញ្ញាតទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយមន្ត្រីរាជការរបស់កម្ពុជាដែលត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជានៅទីក្រុង Mussorie សាធារណរដ្ឋឥណ្ឌា។ វគ្គបណ្តុះបណ្តាលខ្លីនេះ រៀបចំឡើងក្រោមកម្មវិធី (ITEC) ដោយប្រតិភូកម្ពុជាសរុបចំនួន ៤០រូបមកពីក្រសួងចំនួន១០ នឹងចូលរួម។
មានប្រសាសន៍ណែនាំ និងផ្តាំផ្ញើរដល់ប្រតិភូទាំងអស់ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមរដ្ឋលេខាធិការបានមានមតិផ្តាំផ្ញើរចំពោះសិក្ខាកាម គឺត្រូវរក្សាឱ្យបាននូវគុណតម្លៃ នៃភាពជាតំណាងរបស់ជាតិ ប្រជាជន និងមន្ត្រីរាជការស៊ីវិល រក្សាឱ្យបាននូវឧត្តមភាពមន្ត្រីរាជការ និងត្រូវមានភាពបុរេសកម្មរបស់ខ្លួន ត្រូវស្តាប់ការណែនាំរបស់ ប្រធានតំណាង ក្នុងសា្មរតីសាមគ្គីភាពព្រមទាំងបង្ហាញសន្តានចិត្តល្អ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ផ្តល់ការគោរពឱ្យតម្លៃទៅលើស្ថាប័ន និងគ្រូឧទ្ទេស នៃសាធារណរដ្ឋឥណ្ឌា និងផ្តល់ការគាំទ្រការអភិវឌ្ឍសមត្ថភាពមន្ត្រីកម្ពុជា។
ឯកឧត្តមក៏បានក្រើនរំលឹកឱ្យមន្ត្រីយើង រំលឹកទំនាក់ទំនងល្អជាប្រពៃរវាងរាជរដ្ឋាភិបាល និងប្រជាជនទាំង២ប្រទេស និងផ្តល់ព័ត៌មានទំនាក់ទំនងល្អជាប្រពៃណី ពេលជួបមន្ត្រីរាជការឥណ្ឌា ជាពិសេសត្រូវចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ទៅកាន់ប្រទេសឥណ្ឌា ដើម្បីទាក់ទាញអ្នកទេសចរមកកំសាន្ត។
ជាចុងក្រោយ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជូនពរសិក្ខាកាមដែលត្រូវទៅសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅសាធារណរដ្ឋឥណ្ឌា និងពេលត្រឡប់មកវិញប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការរៀនសូត្រ។ ឯកឧត្តមក៏សង្ឃឹមថា មន្ត្រីសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង និងបទពិសោធល្អៗ និងមានសារៈសំខាន់ យកទៅបន្តចែករំលែកដល់មន្ត្រីផ្សេងៗតាមស្ថាប័នរៀងៗខ្លួន ព្រមទាំងយកចំណេះដឹង និងបទពិសោធដែលទទួលបានយកទៅអភិវឌ្ឍការងារតាមស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង