ព័ត៌មាន
ប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ កំពុងធ្វើសកម្មភាព ក្នុងជំរំ ដើម្បីត្រៀមលត់ដំជីវិតចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ គឺប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ បានចាប់ផ្តើមធ្វើសកម្មភាពក្នុងជំរំហើយ ដើម្បីលត់ដំជីវិតនៅជើងភ្នំគូលែន ក្នុងការដុះខាត់ដើម្បីអភិវឌ្ឍន៍ខ្លួន និងធ្វើប្រទេសជាតិឱ្យកាន់តែរីកចម្រើននៅថ្ងៃខាងមុខ។
បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ លោក រស់ ភារៈ ក្រុមការងាររៀបចំកម្មវិធីបោះជំរំយុវជាសកលលើកទី១១ បានប្រាប់ថា ពេលនេះប្រតិភូបោះជំរំ បានមកដល់ទីតំាងដោយសុវត្ថិភាព ហើយនឹងមានកម្មវិធីជាច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា។
ចំណែកយុវជនបោះជំរំចំនួន៣រូប បានប្រាប់ដែរថា ពួកគេបានមកដល់ទីតាំងបោះជំរំដោយសុវត្ថិភាព សូមឪពុកម្តាយ កុំព្រួយបារម្ភ ហើយពួកគេ កំពុងចូលរួមធ្វើសកម្មភាពក្នុងជំរំ ហើយប្តេជ្ញាចិត្ត នឹងខិតខំដុះខាត់ជីវិតនៅទីនេះឱ្យទទួលបាននូវបំណិនគ្រប់ប្រភេទ ដើម្បីចូលរួមយកទៅអភិវឌ្ឍប្រទេសជាតិនៅខាងមុខ។
សូមបញ្ជាក់ថា កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ស្ថិតក្រោមប្រធានបទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ហើយការបោះជំរំយុវជនជាសកលលើកទី១១ នេះ ស្ថិតក្នុងបរិបទដែលត្រូវបន្តអភិវឌ្ឍ និងជំរុញសមត្ថភាពយុវជន ឱ្យចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជាឆ្នាំ២០៣០ ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក៏ដូចជាចូលរួមលើកស្ទួយការអប់រំ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងដើម្បីលើកទឹកចិត្តដល់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីសារៈសំខាន់នៃការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ តាមរយៈការចូលរួមក្នុងកម្មវិធី យុវជននឹងទទួលបាននូវបទពិសោធថ្មី មានទំនាក់ទំនងជាមួយយុវជនមកពីមជ្ឈដ្ឋានផ្សេងៗ បណ្តុះស្មារតីដល់យុវជនក្នុងការថែរក្សាមរតកជាតិ ចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងបំណិនជីវិតដល់ យុវជនក្នុងយុគ្គសម័យរីកចម្រើន ពិសេសត្រូវឱ្យយុវជនរៀនរស់នៅដោយខ្លួនឯងឆ្ងាយពីគ្រួសារ។
ផលិត គង់ រ៉េន














-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង