ព័ត៌មាន
អភិបាលខេត្តឧត្ដរមានជ័យ ចាត់ទុកមន្ត្រីស៊ីម៉ាក់គឺជាវីរជនដែលស្វែងរកកន្លែងសុវត្ថិភាពជូនពលរដ្ឋ
ឧត្តរមានជ័យ៖ ដើម្បីលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មឈរជើងយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០២៦នេះ។
លោក នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនកម្ពុជា (CMAC) ប្រចាំខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា លទ្ធផលស្រាវជ្រាវ និងដាក់ស្លាកសញ្ញា តាមភូមិគោលដៅដែលរងផលប៉ះពាល់ ដោយសារសង្គ្រាម ចំនួន ១៤៥ភូមិ ១/រកឃើញទីតាំង និងដាក់ស្លាកសញ្ញាបានចំនួន៨២៤ទីតាំង ២/រកឃើញគ្រាប់លើដី និងដាក់ស្លាកសញ្ញាបានចំនួន៥៧ទីតាំង៣/រកឃើញគ្រាប់ក្នុងដី និងដាក់ស្លាកសញ្ញាបានចំនួន៦៤ទីតាំង ៤/រកឃើញរណ្តៅគ្រាប់ផ្ទុះ និងដាក់ស្លាកសញ្ញាបានចំនួន៧០៣ទីតាំង។
ឯកឧត្តម មាន ចាន់យ៉ាដា លើកឡើងថា ការងារបោសសម្អាតមីនមិនមែនគ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំប្លែង ដីដែលបង្កហានិភ័យ ឱ្យទៅជាតំបន់សេដ្ឋកិច្ច ការដាំដុះ និងការតាំងទីលំនៅថ្មី ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ “មន្ត្រីស៊ីម៉ាក់ គឺជាវីរជនដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី ដើម្បីដកយកគ្រាប់រំសេវដែលបង្កប់ក្នុងដី ចេញពីជីវិតរបស់ប្រជាជន។ បើគ្មានពួកគាត់ទេ យើងក៏មិនអាចមានដីដែលមានសុវត្ថិភាពសម្រាប់សាងសង់លំនៅឋាន សាលារៀន ឬអភិវឌ្ឍន៍វិស័យកសិកម្មបានដូចសព្វថ្ងៃនេះដែរ”។
ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើឱ្យមន្ត្រីស៊ីម៉ាក់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើសុខភាព និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលបំពេញបេសកកម្មផងដែរ៕ ឃិនសារិទ្ធ







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង